(ជប៉ុន)៖ កីឡាករវាយតេន្នីសហូឡង់ Jean-Julien Rojer ត្រូវបានគេរកឃើញថា មានភាពវិជ្ជមានជំងឺ COVID-19 នៅឯព្រឹត្តិការណ៍ Tokyo 2020 Olympics, នេះបើតាមការបញ្ជាក់ពី សហព័ន្ធតេន្នីសអន្តរជាតិ (ITF) ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ។

«ITF បានបញ្ជាក់ថា អត្តពលិក Jean-Julien Rojer មានភាពវិជ្ជមាន COVID-19 ហើយត្រូវបានគេដាក់ ឲ្យរស់នៅដាច់ដោយឡែកពីគេ តាមវិធានដែលបានកំណត់», នេះបើតាមសហព័ន្ធ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

គួរបញ្ជាក់ថា កីឡាករ Rojer និងដៃគូវាយជាគូរបស់លោក គឺកីឡាករ Wesley Koolhof ត្រូវបានបង្ខំចិត្ត ដកខ្លួនចេញពីការប្រកួតជុំទី២របស់ពួកគេ បន្ទាប់ពីព័ត៌មានការធ្វើតេស្តវិជ្ជមានរបស់លោក៕