(តូក្យូ)៖ ចំនួនមេដាយសរុបប្រមាណ ១៦២មេដាយ ត្រូវបានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកជប៉ុន Tokyo Summer Olympic Games 2020 ធ្វើការចែកជូនដល់អត្តពលិកមកពី ១១ប្រទេសដែលឈ្នះមេដាយរួចរាល់ហើយដែរ។

តែយ៉ាងណា ក្រុមកីឡាក-កីឡាការិនីរបស់ម្ចាស់ផ្ទះជប៉ុនបានហក់ឡើងទៅឈរលេខ១ នៃតារាងចំណាត់ថ្នាក់មេដាយជាបណ្តោះអាសន្ន តាមរយៈឈ្នះមេដាយមាសបាន ៨គ្រឿងច្រើនជាងគេ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹក (ម៉ោងកម្ពុជា) ថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។

ចំនួនមេដាយដែលបានធ្វើចែកជូនរួចរាល់ហើយនៅពេលនេះរួមមាន មេដាយមាស ៥០ ប្រាក់ ៥០ និងមេដាយសំរិទ្ធ ៦២ ទៅលើ ៣៣ប្រភេទកីឡា ចែកចេញជា ៣៣៩វិញ្ញាសាបានកំពុងប្រកួតប្រជែងនៅលើទីលានយ៉ាងស្វិតស្វាញខ្លាំងក្លាផងដែរ ដ្បិតអត្តលិកចិន ធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ៣ ដោយឈ្នះមេដាយសរុប ១៨គ្រឿង និងអាមេរិកធ្លាក់មកលេខ២ ឈ្នះមេដាយសរុបបាន ១៤គ្រឿង ដោយមេដាយមាសច្រើនជាងចិន៕