(អាមេរិក)៖ ក្រុមហ៊ុន Tesla Inc បានប្រកាសពីប្រាក់ចំណេញនៅត្រីមាសទី ២ ទទួលបានច្រើនជាងការរំពឹងទុក ដោយសារការលក់

រថយន្តអគ្គិសនីដែលមានតម្លៃទាប និងជាផ្នែកមួយនៃយុទ្ធសាស្ត្រជំរុញឱ្យមានកំណើននៃការលក់បានច្រើនទៅតាមផែនការណ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

នៅក្នុងត្រីមាសទី២នេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលកំពុងឈានមុខគេមួយនេះរកប្រាក់ចំណូលបានរហូតដល់ ១១.៩៦ពាន់លាន ដុល្លារអាមេរិក ដែលលើសពីការរំពឹងទុករបស់អ្នកវិភាគ (១១.៣០ពាន់លានដុល្លារអាមេរិក) ខណ:ដែលប្រាក់ចំណេញសុទ្ធមានចំនួន ១.១៤ពាន់លានដុល្លារ ហើយវាក៏ជាលើកដំបូងផងដែរសម្រាប់ Tesla ដែលទទួលបានប្រាក់ចំណេញលើសពី ១ពាន់លានដុល្លារ ចាប់ពីតាំងពីឆ្នាំ២០១៩មក។

ក្រុមហ៊ុន Tesla ក្រោមការដឹកនាំរបស់លោក Elon Musk ត្រូវបានគេមើលឃើញថា នៅក្នុងពេលដែលពិភពលោកបានជួបវិបត្តិ សកល ចំនួនពីរធំៗគឺកូវីដ១៩ និងកង្វះបន្ទះឈីប គឺលោកបាន ព្យាយាមកាត់បន្ថយតម្លៃដើមក្នុងការផលិតរថយន្ត និងបានដកចេញនូវ មុខងារ មួយ ចំនួនដែលមិនចាំបាច់ ដើម្បីដាក់លក់រថយន្តនៅលើទីផ្សារក្នុងតម្លៃទាប។

គួរបញ្ជាក់ផងដែរថា នៅក្នុងត្រីមាសទី២កន្លងទៅនេះ ក្រុមហ៊ុន Tesla លក់រថយន្តបានចំនួន ២០១២៥០គ្រឿង និងផលិតបាន ២០៦៤២១គ្រឿង ដោយ Model 3 និង Model Y ត្រូវបានលក់ដាច់ជាងគេ៕