(ភ្នំពេញ)៖ កម្មវិធីសិក្សានៅវិទ្យាល័យ AUPP High School ពីថ្នាក់ទី ៩ ដល់ទី ១២ ត្រូវបានរៀបចំ និងចងក្រងឡើងដោយវិទ្យាល័យដៃគូ Foxcroft Academy នៅសហរដ្ឋអាមេរិក។ វិទ្យាល័យ Foxcroft Academy មានប្រវត្តិជោគជ័យដ៏យូរអង្វែង តាំងពីឆ្នំា១៨២៣មកម៉្លេះ។

វិទ្យាល័យ AUPP High School ចាប់ផ្តើមទទួលសិស្សានុសិស្សចុះឈ្មោះចូលរៀន សម្រាប់កម្រិតវិទ្យាល័យពីថ្នាក់ទី ៩ ដល់ទី ១២ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈបវេសនកាលឆ្នាំសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី ២៣ ខែសីហាខាងមុខនេះ។

ជាមួយនឹងគុណភាពនៃការអប់រំខ្ពស់ និងកម្មវិធីសិក្សាពីសហរដ្ឋអាមេរិក តម្លៃសិក្សារបស់វិទ្យាល័យ AUPP High School គឺត្រឹមតែ ៥.០០០ ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុង១ឆ្នាំ ដែលមានសរុប ២ឆមាស។ តម្លៃសិក្សានេះមិនរួមបញ្ចូលសម្ភារៈសិក្សា និងថ្លៃរដ្ឋបាលផ្សេងៗ។

សិស្សានុសិស្សនឹងទទួលបានការបង្ហាត់បង្រៀនជាភាសាអង់គ្លេសនូវមុខវិជ្ជាស្នូលធំៗ ដូចជា ភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ សិល្បៈ សិក្សាសង្គម។ ក្រៅពីនេះ សិស្សានុសិស្សក៏អាចសិក្សាភាសាសកល (ភាសាទីពីរ) អប់រំកាយ និងកម្មវិធីសិក្សា STEAM។

វិទ្យាល័យ AUPP High School ជាវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែលមានបង្រៀនកម្មវិធីអន្តរជាតិ STEAM នេះ។ សិស្សានុសិស្សក៏អាចផ្លាស់ប្ដូរការសិក្សាក្នុងរយៈពេល ១ត្រីមាស ១ឆមាស ឬមួយឆ្នាំពេញ នៅវិទ្យាល័យដៃគូរបស់យើងនៅសហរដ្ឋអាមេរិក។

ក្នុងកំឡុងពេលសិក្សា ពួកគេនឹងទទួលបានការបណ្តុះបណ្តាលពីសំណាក់លោកគ្រូ អ្នកគ្រូបង្រៀន ជាជនជាតិដើមអាមេរិកាំង មានបទពិសោធន៍ជោគជ័យក្នុងការបង្រៀនជាច្រើនឆ្នាំ។ ពេលបពា្ចប់ការសិក្សា សិស្សានុសិស្សនឹងទទួលបានសញ្ញាបត្រអន្តរជាតិពីវិទ្យាល័យ Foxcroft Academy សហរដ្ឋអាមេរិក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទ៖ 077 584 797 ឬតាមអ៊ីម៉ែល [email protected] ឬគេហទំព័រ https://hs.aupp.edu.kh/ ។ ម៉ោងធ្វើការពី 8:00 AM - 5:00 PM។