(ព្រះសីហនុ)៖ ដូចលោកអ្នកបានដឹងហើយថា ខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយ ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តជាប់សមុទ្រមួយនេះ បានកែប្រែមុខមាត់ថ្មីក្នុងរយៈពេលដ៏ខ្លី ក្លាយជាទីក្រុងមានការចំរើនខ្លាំង។ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អគារពាណិជ្ជកម្មតូច ធំ ក៏ដូចជាតាមតំបន់ទេសចរណ៍នានាបង្ហាញពីសម្រស់ និងសក្តានុពលសេដ្ឋកិច្ច។ ដោយសារតែសក្ដានុពលបែបនេះហើយ បានឆកយកបេះដូងអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិចាប់អារម្មណ៍ទៅរកស៊ីនៅទឹកដីខេត្តមួយនេះ។ ជាស្ដែងអ្នកជំនួញអចលនទ្រព្យ និងជាអគ្គនាយកបុរី ឡេង និមល គឺលោកឧកញ៉ា ឡេង និមល បានបង្ហាញការចាប់អារម្មណ៍ វិនិយោគលើគម្រោងដីឡូត៍មួយកន្លែង ដោយត្រៀមដាក់លក់ជូនអតិថិជនត្រឹមតែ ១៩៥០ដុល្លារក្នុង១ឡូតិ៍ ប៉ុណ្ណោះ។

ប៉ុន្មានថ្ងៃមុននេះ ប្អូនប្រុសបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រូបនេះ បានប្រកាសជាផ្លូវការថា គម្រោងដីឡូតិ៍ បើកលក់ថ្ងែទី៣១ ខែកក្ដដា ឆ្នាំ២០២១ ក្នុងតម្លៃ ១៩៥០ដុល្លារ ទំហំ ៥X២០M (បង់ផ្ដាច់) ស្ថិតក្នុងខេត្តព្រះសីហនុ នៅជាប់នឹងផ្លូវជាតិលេខ៤ ទៅកំពង់សោម (ដីប្លង់រឹង) បង់រំលោះក្នុង១ខែ ២០ដុល្លារ។
*មានផ្ទះលំហែ
*មានកញ្ចុះស្បូវ
*មានអាហារដ្ឋាន និងរមណីយដ្ឋាន
ជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ធំៗ មានអាគារខុនដូខ្ពស់ៗគ្រប់ប្រភេទ ដែលមានសន្ទុះអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យយ៉ាងខ្លាំងក្លា។

មុនការប្រកាសពីគម្រោងដីឡូតិ៍ខាងលើនេះ កូនប្រុសទី៣របស់ត្រកូលឡេងរូបនេះ តែងតែបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជុំវិញភាពសក្ដានុពល នៃខេត្តព្រះសីហនុជារឿយៗផងដែរ។

ទីតាំងគម្រោងដីឡូតិ៍ ឡេង និមល មានតម្លៃចាប់ពី ១៩៥០ដុល្លារក្នុង១ឡូតិ៍ ទំហំចាប់ពី ៥X២០M មានផ្ទៃដីជាង៥០ហិតា ស្ថិតនៅក្នុងដឹកដីភូមិ ចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពុងសីលា ខេត្តព្រះសីហនុ។ ក្នុងគម្រោងមិនមែនមានតែធ្វើជាដីឡូតិ៍ មួយមុខឡើយ លោកក៏គ្រោងធ្វើរមណីយដ្ឋាន កញ្ចុះលំហែ រឺហ្សត មាត់ព្រែក និង បុរីផងដែរ។

សូមបញ្ជាក់ថា គម្រោងដីឡូតិ៍ ឡេង និមល (ប្លង់រឹង) បើកលក់ថ្ងែទី៣១ ខែកក្ដដា ឆ្នាំ២០២១ ខាងមុខនេះហើយ។ អតិថិជនមានចំណាប់អារម្មណ៍ អាចសាកសួរព័ត៌មានតាមរយៈលេខទូរសព្ទ៖ ០៩៦ ៥៩៨ ៧៨៨៨/ ០៩៧ ៥៩៨ ៧៨៨៨ /០៧៨ ៩៨៧ ៨៨៨៕