(ភ្នំពេញ)៖ រកឃើញអតិថិជនសំណាង៥នាក់ទៀតហើយ! ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ នៅតែបន្តប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ ៥លានរៀល សរុប២៥លានរៀល សម្រាប់ខែមិថុនា ជូនដល់អតិថិជន ៥នាក់របស់ខ្លួននៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។

កម្មវិធីនេះរៀបចំឡើង ដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ ដោយទទួលបានការចូលរួមគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើន នៅទូទាំងប្រទេសកម្ពុជា។ នេះគឺជាការជ្រើសរើសលើកទីបីហើយ សម្រាប់ខែមិថុនា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តិទៅដោយសុក្រិតភាព ជូនដល់អតិថិជន កាលពីថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២១។

ការចាប់រង្វាន់នេះ បានធ្វើឡើងតាមរយៈការជ្រើសរើសតាមប្រព័ន្ធជ្រើសរើសដោយស្វ័យប្រវត្តិ ដែលឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់ និងមានការការផ្សាយផ្ទាល់លើគេហទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ដែលក្នុងឱកាសនោះក្រុមហ៊ុនបានប្រកាសរកឃើញអតិថិជនចំនួន ៥នាក់ ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ៗចំនួន ៥ លានរៀល សរុប ២៥ លានរៀល សម្រាប់ខែមិថុនា។ ក្រុមហ៊ុននឹងបន្តផ្តល់រង្វាន់លើកទឹកចិត្តនេះ ដល់អតិថិជនដែលទិញផលិតផលធានារ៉ាប់រងអាយុជីវិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយមិនគិតអំពីទឹកប្រាក់បុព្វលាភធានារ៉ាប់រងនោះទេ។

លោក ឆាំ រស្មីទិត្យា ដែលមានទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាអតិថិជនទី១ សម្រាប់ខែមិថុនា ដែលជាអ្នកទទួលបានប្រាក់រង្វាន់លើកទឹកចិត្តនេះ បានបង្ហាញអារម្មណ៍រំភើបថា៖ «ខ្ញុំបានតាមដានការចាប់រង្វាន់តាំងពីខែមុន ហើយសម្រាប់ខែនេះខ្ញុំភ្ញាក់ផ្អើលមែនទែន ហើយក៏មិនស្មានថាខ្ញុំជាអតិថិជនមានសំណាងក្នុងចំណោមអតិថិនជនសំណាង ៥នាក់ ដែលមានឱកាសទទួលប្រាក់រង្វាន់លើកទឹកចិត្ត ៥ លានរៀលសម្រាប់ខែមិថុនានេះ។ ខ្ញុំគ្មានពាក្យអ្វីក្រៅពីជូនពរដល់ក្រុមហ៊ុនទទួលបានអតិថិជនកាន់តែច្រើនឡើងៗ»

លោក ស៉ិន ស៉ីន នាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកលក់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ បានថ្លែងថា៖ «កម្មវិធីនេះ គឺរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ចំពោះអតិថិជនដែលតែងតែគាំទ្រ និងទុកចិត្តលើក្រុមហ៊ុនកន្លងមក។ ជាចុងក្រោយ ខ្ញុំបាទតំណាងអោយក្រុមហ៊ុន សុវណ្ណាភូមិឡាយហ្វ៍ សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ និង សូមជូនពរអោយជួបប្រទះសេខក្កីសុខ, ជោគជ័យគ្រប់ភារកិច្ច និងជាពិសេសជៀសផុតពីជំងឺកូវីដ១៩»

សូមជម្រាបថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៉ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៧ ពាន់លានដុល្លារអាមេរិក និងជាកេរ្ត៍ដំណែលតាំងពីឆ្នាំ ១៩៩១។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់៤ឆ្នាំ ជាប់ៗគ្នាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុ តនៅកម្ពុជាក្នុងឆ្នាំ ២០១៨ ២០១៩ ២០២០ និង ២០២១ ដែលផ្តល់ដោយ The Global Banking and Finance Review ដែលជាក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស និងពានរង្វាន់ក្រុមដែលមានភាពច្នៃប្រៃឌិតបំផុតនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២១នេះ ដែលផ្តល់ដោយ International Business Magazine៕