(ភ្នំពេញ)៖ បើនិយាយពីអ្នកឧកញ៉ា គិត ម៉េង ពិតណាស់មានមនុស្សជាច្រើន ដែលបានស្គាល់គាត់ តាមរយៈទឹកចិត្តដ៏សប្បុរស ដែលបានបរិច្ចាគនូវធនធាន ផ្ទាល់ខ្លួនជាច្រើន សម្រាប់កិច្ចការសង្គម ហើយនាពេលថ្មីៗនេះ អ្នកឧកញ៉ា គិត ម៉េង ទើបត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដែលបានផ្តល់ថវិកាចំនួន៣លានដុល្លារអាមេរិកបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការទិញឧបករណ៍ធ្វើតេស្ត ពិនិត្យរកមើលជំងឺកូវីដ១៩ផងដែរ។

banner

នៅក្នុងវិស័យពាណិជ្ជកម្មវិញ អ្នកឧកញ៉ា គិត ម៉េង គឺជាប្រធាន និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ដូចជា៖ ក្រុមហ៊ុនសេវាទូរស័ព្ទចល័ត Cellcard ក្រុមហ៊ុនសេវាអ៊ីនធើណែត Ezecom សណ្ឋាគារ Cambodiana ធនាគារ វីង (ខេមបូឌា) ម.ក ស្ថានីយទូរទស្សន៍ស៊ីធីអិន ក្រុមហ៊ុនធានារ៉ាប់រង អ៊ិនហ្វីនីធី និងក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀត ដែលកំពុងដំណើរការយ៉ាងសកម្ម ដើម្បីពេញនូវតម្រូវការជាក់ស្តែង ដល់ប្រជាជនខ្មែរ។

ប៉ុន្តែពេលថ្មីៗនេះ ខណៈពេលដែលជំងឺកូវីដ១៩ កំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា ស្រាប់តែមានព័ត៌មានអំពីអាជីពថ្មីមួយទៀត របស់អ្នកឧកញ៉ា គិត ម៉េង ដែលកំពុងតែអង្រួនបណ្តាញសង្គម ហើយធ្វើឲ្យមានការងឿងឆ្ងល់ជាខ្លាំង។ អ្នកខ្លះបាននិយាយថា កំពូលមហាសេដ្ឋីនៅស្រុកខ្មែររូបនេះ បានមកប្រកបរបរជាចុងភៅ ហើយអ្នកខ្លះទៀតថា គាត់គឺអ្នកលក់ឥវ៉ានអនឡាញ ហើយក៏មានគេថា គាត់ក្លាយជាអ្នកដឹកជញ្ជូនម្ហូបអាហារតាមម៉ូតូទៅវិញ។

តើមានអ្វីកើតឡើងចំពោះគាត់ឲ្យពិតប្រាកដទៅ? ដើម្បឆ្លើយតបទៅនឹងពាក្យចចាមអារាម ដែលកំពុងតែធ្វើឲ្យរំជើបរំជួល ក្នុងបណ្តាញសង្គមមួយនេះ វីង នឹងរៀបចំការឡាយផ្ទាល់ តាមហ្វេសប៊ុកផ្លូវការ របស់ខ្លួននៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០២១ នៅវេលាម៉ោង ៧៖០០នាទីយប់ ដោយបកស្រាយនូវចម្ងល់ផ្សេងៗ អំពីកំពូលមហាសេដ្ឋីរូបនេះ។ បើចង់ដឹងច្បាស់មានអ្វីកើតឡើងនោះ សូមតាមហ្វេសប៊ុកផ្លូវការ របស់ធនាគារវីងទាំងអស់គ្នា https://bit.ly/3x7L8mH