(ភ្នំេពញ)៖ សម្រាប់លទ្ធផលការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ សប្តាហ៍ទី១០ នាថ្ងៃសៅរ៍ ទី២៤ ថ្ងៃអាទិត្យ ទី២៥ និងថ្ងៃអង្គារ ទី២៧ ខែកក្កដានេះ មាន ១២ក្រុមចូលរួមត្រូវបានបញ្ចប់ហើយ។

ការប្រកួតនៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ រួមមាន៖
១៖ សូលទីឡូអង្គរ ៣-៣ ណាហ្គា
២៖ គិរីវង់សុខសែនជ័យ ០-៦ ព្រះខ័នរាជស្វាយរៀង
៣៖ ភ្នំពេញក្រោន ៣-៣ វិសាខា។

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ វិញនោះរួមមាន៖
១៖ អាស៊ីអឺរ៉ុប យូណាយធីត ២-២ អង្គរថាយហ្គឺរ
២៖ អគ្គិសនីកម្ពុជា ០-០ ខេត្តព្រៃវែង។

ចំណែកឯការប្រកួតនៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១ រួមមាន៖
១៖ បឹងកេត ២-០ នគរបាលជាតិ។

សូមបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុលីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី១០ ត្រូវបានបញ្ចប់ហើយ ដោយបឹងកេត ដែលជាក្រុមការពារជើងឯកនោះ បានឡើងមកឈរនៅចំណាត់ថ្នាក់លេខ៥ វិញ និងមាន ១៨ពិន្ទុ បន្ទាប់ពីបានយកឈ្នះក្រុមភ្ញៀវ នគរបាលជាតិ នៅក្នុងលទ្ធផល ២-០ នាល្ងាចថ្ងៃអង្គារនេះ៕