(ជប៉ុន)៖ កីឡាការិនី Kuo Hsing-Chun របស់ចិនតៃប៉ិ (កោះតៃវ៉ាន់) បានឈ្នះមេដាយមាស លើវិញ្ញាសារប្រកួតលើកទម្ងន់ ផ្នែកស្ត្រីទម្ងន់៥៩គីឡូក្រាម ជាមួយនឹងការលើកទម្ងន់សរុប បាន២៣៦គីឡូក្រាម, នាំឲ្យនាងដណ្តើមបានមេដាយមាសជាលើកដំបូង ឲ្យចិនតៃប៉ិ នៅឯព្រឹត្តិការណ៍ Tokyo 2020 នាថ្ងៃអង្គារនេះ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។

Kuo វ័យ២៧ឆ្នាំ ជាម្ចាស់ពានរង្វាន់លំដាប់ថ្នាក់ពិភពលោក ក្នុងឆ្នាំ២០១៨ និង២០១៩។

នៅក្នុងវិញ្ញាសារនេះ កីឡាការិនី Polina Guryeva របស់តូមិននីស្ថាន, ដែលឈរនៅលំដាប់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍ Asian championships កាលពីខែមេសានោះ, ទទួលបានមេដាយប្រាក់ ដោយលើកបានទម្ងន់២១៧គីឡូក្រាម ខណៈកីឡាការិនី Mikiko Andoh របស់ជប៉ុន ទទួលបានមេដាយសំរឹទ្ធ ជាមួយនឹងការលើកបានទម្ងន់២១៤គីឡូក្រាម៕