(មេនឆេស្ទើ)៖ នៅពេលនេះក្លិបបិសាចក្រហម Manchester United បានឈានដល់ការចុះកិច្ចព្រមព្រៀងរយៈពេល ៤ឆ្នាំជាមួយកីឡាករបារាំង Raphael Varane ជាផ្លូវការហើយ ក្រោមតម្លៃខ្លួនប្រមាណ ៣៤លានផោន និងអាចកើនដល់ ៤២លានផោនថែមទៀតផងនៅទឹកដី Old Trafford។

ការពិនិត្យសុខភាពរបស់ Varane ត្រូវបានធ្វើឡើងចប់សព្វគ្រប់ហើយនៅថ្ងៃអង្គារ ទី២៧ ខែកក្កដាម្សិលមិញនេះ នៅពេលដែលសមាជិកឈ្នះពាន World Cup 2018 ជាមួយបារាំងលេងបាន ៣៦០ប្រកួតក្នុងរយៈពេល ១០ឆ្នាំជាមួយក្លិប Real Madrid។

កីឡាករខ្សែការពារកម្ពស់បាន Raphael Varane ធ្លាប់ឈ្នះពានលីគអេស្ប៉ាញ La Liga បាន ៣ដង បន្ថែមលើពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League បាន ៤ដងផងដរ ដ្បិតរកបាន ១៧គ្រាប់ផងដែរ។

មែនទែនទៅ Varane ក៏ធ្លាប់លោក Sir Alex-Ferguson តាមទិញម្តងដែរ ដើម្បីមកលេងនៅ Old Trafford មុនផ្ទេរចេញពីក្លិប Lens ទៅក្លិបអេស្ប៉ាញ Real Madrid នៅពេលពេល Jadon Sancho បានដល់ Man Utd មុនគេ ក្រោមតម្លៃ ៧៣លានផោនពីក្លិប Borussia Dortmund លេងនៅ Bundesliga៕