(អាមេរិក)៖ ក្រុមហ៊ុន Microsoft Corp បានប្រកាសបង្ហាញប្រាក់ចំណេញ និងចំណូលនៅក្នុងត្រីមាសចុងខែមិថុនា ឆ្នាំ២០២១ ដោយទទួលបានប្រាក់ចំណេញ ច្រើនជាងការរំពឹងទុក ខណៈការលក់កុំព្យូទ័រធ្លាក់ចុះដោយសារកង្វះឈីបសកល តែសេវាកម្ម Cloud បាន ជួយឱ្យ ប្រាក់ចំណូលមានការកើនឡើង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Microsoft រកប្រាក់ ចំណុលបាន ៤៦.២ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី២របស់ខ្លួន (ចន្លោះខែមេសា-មិថុនា) ដោយបានកើនឡើងប្រមាណជាង ២១ភាគរយ។

នៅក្នុងត្រីមាសកន្លងទៅនេះ ក្រុមហ៊ុន Microsoft រកចំណូលបានពីសេវាកម្ម Cloud ចំនួន ១៧.៤ពាន់លានដុល្លារអាមេរិក ដោយបាន កើនឡើងជាង ៤៣ភាគរយ ខណ:ដែលប្រាក់ចំណូលបានមកពីការលក់កុំព្យូទ័រ, Windows, Xbox Game សរុបមានចំនួន ១៤.១ពាន់ លានដុល្លារ និងបានធ្លាក់ចុះ ៩ភាគរយ។

គួរបញ្ជាក់ផងដែរថា Microsoft គឺជាក្រុមហ៊ុនអាមេរិកមួយដែលមានតម្លៃនៅលើទីផ្សារហូតដល់ជាង ២ទ្រីលានដុល្លារ ខណ:ដែល Apple បានស្ថិតនៅលេខរៀងទី១ និងមានតម្លៃ ២.៥ទ្រីលានដុល្លារអាមេរិក៕