(ភ្នំពេញ)៖ គិតមកទល់ពេលនេះ មានកីឡាករចំនួន ៩នាក់ដែលរកបានគ្រាប់ស៊ុតច្រើនជាងគេ ជាបណ្តោះអាសន្ន ក្នុងការប្រកួតវគ្គសន្សំពិន្ទុនៃពានរង្វាន់លីគកំពូលកម្ពុជា ក្រោយឆ្លងកាត់ ១០សប្តាហ៍កន្លងមកនេះ។

១៖ កីឡាករ Abee Hurber ពាក់លេខ៩ របស់ក្លិបអាស៊ីអឺរ៉ុប យូណាយធីត រកបាន ១០គ្រាប់
២៖ កីឡាករ Jean Privat ពាក់លេខ១០ របស់ក្លិបស្វាយរៀង រកបាន ១០គ្រាប់
៣៖ កីឡាករ AJAYI OPEYEMI KOREDE របស់ក្លិបវិសាខា ពាក់លេខ៩៩ រកបាន ៩គ្រាប់
៤៖ កីឡាករ MARCIO DE OLIVEIRA MARQUES ពាក់លេខ១៤ របស់ក្លិបណាហ្គា រកបាន ៩គ្រាប់
៥៖ កីឡាករ កែវ សុខផេង ពាក់លេខ១០ របស់ក្លិបវិសាខា រកបាន ៨គ្រាប់
៦៖ កីឡាករ HABER MARCUS WARREN ពាក់លេខ១១ របស់ក្លិបវិសាខា រកបាន ៧គ្រាប់
៧៖ កីឡាករ Miguel Angel ពាក់លេខ៩ របស់ក្លិបព្រះខ័នរាជស្វាយរៀង រកបាន ៧គ្រាប់
៨៖ កីឡាករ ចាន់ វឌ្ឍនាកា ពាក់លេខ១១ របស់ក្លិបបឹងកេត រកបាន ៧គ្រាប់
៩៖ កីឡាករ Rafael Nieto ពាក់លេខ១០ របសក្លិបភ្នំពេញក្រោន រកបាន ៧គ្រាប់៕