(មេនឆេស្ទើ)៖ ក្លិបជើងឯកលីគ Premier League រដូវកាលមុន Manchester City បានបើកការដេញថ្លៃប្រមាណ ៧៥លានផោន ស្មើនឹង ១០៤លានដុល្លារ រួមជាមួយកិច្ចព្រមព្រៀងផ្សេងមួយចំនួនទៀត ក្នុងការទិញយកខ្សែបម្រើ Jack Grealish ពីក្លិប Aston Villa ដែលកីឡាកររូបនេះ កំពុងបង្ហាញទម្រង់លេងបានល្អទាំងជម្រើសជាតិ និងក្លិបអាជីព។

ប្រភពពី Dailymail បានឲ្យដឹងថា ក្រុមមេឃខៀវ Man City ដែលស្ថិតក្នុងការដឹកនាំដោយលោក Pep Guardiola បានបើកតម្លៃប្រមាណ ៧៥លានផោន ខណៈដែល Aston Villa បានលើកឡើងថា នឹងលក់ក្នុងតម្លៃប្រមាណ ១០០លានផោន ដែលក្លិបនេះនៅមិនចង់លក់នោះទេ ដែលនេះនឹងក្លាយជាការដោះដូរធំមួយនៅក្នុងលីគ Premier League មុនរដូវកាលថ្មីចាប់ផ្តើម។

បុរសវ័យ ២៥ឆ្នាំ Jack កំពុងតែស្ថិតនៅក្នុងតម្លៃមួយយ៉ាងច្រើនជាង ១០០លានផោន ខណៈក្លិប Aston មិនមានគោលដៅលក់នោះទេ ហើយក៏នឹងត្រៀមបន្តកិច្ចសន្យាថ្មី ដែលអាចមានតម្លៃពលកម្មជាង ១៥០,០០០ម៉ឺនផោនក្នុង ១សប្តាហ៍នៅលើកិច្ចសន្យាដែលអាចឲ្យរូបគេបន្តស្នាក់នៅជាមួយក្លិបទៀត៕