(តូក្យូ)៖ ក្រុមអត្តពលិកនៃប្រទេសម្ចាស់ផ្ទះព្រឹតិ្តការណ៍កីឡាចម្រុះ Tokyo Olympic Games 2020 នៅពេលឈ្នះមេដាយមាសកើនដល់ ១២គ្រឿងច្រើនជាងគេ គិតត្រឹមម៉ោង ៧៖៣០នាទីយប់ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

តែយ៉ាងណា កីឡាករ-កីឡាការិនីរបស់ចិន និងអាមេរិកក៏បានកំពុងតាមពីក្រោយយ៉ាងប្រកៀកផងដែរ ដ្បិតឈ្នះមេដាយមាសចាស់ជប៉ុនតែ ១គ្រឿង និង ២គ្រឿងប៉ុណ្ណោះ ដ្បិតមានអត្តពលិកចូលរួមអូឡាំពិករដូវក្តៅ លើកទី៣២នេះ ច្រើនជាងគេដូចគ្នា។

ការប្រកួតប្រជែងមេដាយ នឹងបន្តធ្វើឡើងរហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ទើបចប់ ទៅលើ ៣៣ប្រភេទកីឡា និងចែកចេញជា ៣៣៩វិញ្ញសាសរុបនៅទីក្រុង Tokyo ប្រទេសជប៉ុនជាលើកទី២ នេះ។

ដូចគ្នានោះដែរ ក្រុមអត្តពលិកនៃប្រទេសរុស្ស៊ីដែលចូលរួម Tokyo Olympic Games 2020 ស្ថិតក្រោមទង់ជាតិរបស់ ROC ក៏បានកំពុងឈ្នះបានមេដាយសរុបបណ្តោះអាសន្ន ២០គ្រឿងផងដែរ ឈរនៅចំណាត់ថ្នាក់លេខ៤ ដោយមានមេដាយមាស ៧ ប្រាក់ ៨ និងមេដាយសំរិទ្ធ ៥គ្រឿង៕