(បាត់ដំបង)៖ ប្ដី ប្រពន្ធ នៅស្រុកបវេល ខេត្តបាត់ដំបង ពិតជាមានសំណាងខ្លាំងមែនទែនបន្ទាប់ពីកូនស្រី ទិញអាហារ បំប៉នសុខភាពសារាយសមុទ្រ NNP ឱ្យប្រើស្រាប់តែជាដុំគីស ហើយថែមទាំងទទួលបានរង្វាន់ ម៉ូតូ Honda Dream ស៊េរី ឆ្នាំ ២០២១ មួយគ្រឿងថែមទៀតផង។

លោកស្រី ទ្រី ដាណា និងស្វាមីដែលជាម្ចាស់ក្រុមហ៊ុន ដាណា ទ្រី បាននាំយករង្វាន់ ម៉ូតូ ទៅប្រគល់ជូនដល់អ្នកមានសំណាង ដោយផ្ទាល់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។ នេះជារង្វាន់ធំប្រចាំខែទី២ដែលទទួលបានពីការចាប់ឆ្នោត កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅនេះ។

បើតាមអតិថិជនដែលជាអ្នកមានសំណាងបានប្រាប់ថា ដំបូងឡើយ អ្នកស្រីមានដុំ គីស ប្រហែលប៉ុនកូនដៃ។ ក្រោយប្រើ អាហារបំប៉នសារាយសមុទ្រ NNP ដែលកូនស្រីទិញឱ្យក៏ជាម្ដងបន្តិចៗ រហូតដល់បាត់តែម្ដងហើយ សុខភាពក៏ល្អ ប្រសើរជាងមុន។ អ្វីដែលកាន់តែពិសេស គឺអ្នកស្រី ទទួលបានរង្វាន់ម៉ូតូដែលមានតម្លៃជាង២ពាន់ដុល្លារ ពិតប្រាកដ ដែលជារង្វាន់ធំសម្រាប់គ្រួសារអ្នកស្រែចម្ការ ដូចជាអ្នកស្រី។

គួរបញ្ជាក់ដែរថា អាហារបំប៉នសុខភាពសារាយសមុទ្រ NNP ជាផលិតផល នាំចូលពី សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន របស់លោកស្រី ទ្រី ដាណា និងមានការទទួលស្គាល់គុណភាពយ៉ាងត្រឹមត្រូវពីជំនាញពាក់ព័ន្ធ។

ដើម្បីអរគុណដល់អ្នកប្រើប្រាស់ក្រុមហ៊ុនបានចាប់ឆ្នោតផ្ដល់រង្វាន់ជារៀងរាល់ខែសរុបជាទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ ខណៈដែលរង្វាន់ធំចុងឆ្នាំគឺរថយន្ត Ford Ranger XLT សេរី ឆ្នាំ២០២១៕