(ភ្នំពេញ)៖ សប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Zuellig Pharma បានបើកសម្ពោធដោយជោគជ័យនូវផលិតផលម្សៅ ទឹកដោះគោ Physiolac 4 នៅទីផ្សារប្រទេសកម្ពុជា ដែលមានការចូលរួមពីថ្នាក់គ្រប់គ្រង បុគ្គលិក ក្រុមហ៊ុន ដៃគូសហការពាណិជ្ជកម្ម និងម្ចាស់ហាងលក់សម្ភារៈទារករហូតដល់ ១០០នាក់។

មិនថាតាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុក ឬទីសាធារណៈនោះទេ សង្កេតឃើញមានការ ផ្សព្វផ្សាយច្រើនអំពីម្សៅទឹកដោះគោ Physiolac 4 ដែលជាផលិតផល ផលិត និងនាំចូលពីប្រទេសបារាំងមួយនេះ។ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មធំៗទាំងនោះ មានរំលេចអក្សរធំៗថា Physiolac 4 ជួយកូនអ្នកឲ្យ លូតលាស់បានល្អ និងអភិវឌ្ឍតាមវ័យ។

លោក ឆូយ ពិសាល ប្រធានគ្រប់គ្រងផ្នែកទីផ្សារ ផលិតផល Physiolac និង OTC បានឲ្យដឹងថា «ក្នុងការបើកសម្ពោធម្សៅទឹកដោះគោ Physiolac 4 នេះ ក្រៅពីមានការផ្សព្វផ្សាយផលិតផលតាមរយៈទូរទស្សន៍ តាមផ្ទាំងផ្សព្វផ្សាយ និងអ្នកលក់តាមហាងនានា ក្រុមហ៊ុនក៏បង្កើតឲ្យមានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផេក Physiolac Cambodia ដើម្បីងាយស្រួលក្នុងការផ្តល់ព័ត៌មានអំពីផលិតផល Physiolac ដល់អតិថិជនទាំងអស់ រួមទាំងចំណេះដឹងផ្សេងៗក្នុងការចិញ្ចឹមបីបាច់កូនឲ្យបានល្អ»។

ប្រធានគ្រប់គ្រងផ្នែកទីផ្សារ ផលិតផល Physiolac និង OTC ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលគាំទ្រផលិតផលិត Physiolac នាពេលកន្លងមក រួមទាំងអតិថិជនថ្មីផងដែរ ដោយលោកបានបញ្ជាក់ថា អតិថិជនដែលធ្លាប់ប្រើផលិតផល Physiolac ច្បាស់ជាបានដឹងពីគុណភាពហើយ ខណៈ Physiolac 4 ក៏មិនខុសពី Physiolac មុនៗដែរ គឺចម្រាញ់ចេញពីវត្ថុធាតុដើមដ៏ល្អបំផុត គឺទឹកដោះគោស្រស់ គុណភាពខ្ពស់របស់ប្រទេសបារាំង ដោយឆ្លងកាត់រូបមន្តស្រាវជ្រាវពីក្រុមជំនាញ និងអ្នកវិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភដែលមានបទពិសោធន៍ខ្ពស់លំដាប់អន្តរជាតិ។

Physiolac ក្នុងនាមជាផលិតផលដែលជោគជ័យ និងមានវត្តមានក្នុងប្រទេសកម្ពុជាជាង១០ឆ្នាំ យើងតែងតែគិតគូរដល់ដៃគូពាណិជ្ជកម្ម ក្រុមហ៊ុននឹងខិតខំពង្រឹងសេវាកម្មដើម្បីគាំទ្រដល់អ្នកលក់ដុំ និងរាយ ជាពិសេសបន្តការលើកស្ទួយគិតគូរពីសុខភាព និងអាហារូបត្ថម្ភរបស់កុមារកម្ពុជា។

ម្ចាស់ហាងបេប៊ីម៉ាត ម្នាក់នៅរាជធានីភ្នំពេញដែលបានចូលរួមក្នុងពិធីសម្ពាធនោះ បាននិយាយទាំងក្តីរីករាយថា រូបលោកទន្ទឹងរង់ចាំការមកដល់ម្សៅទឹកដោះ Physiolac 4 នេះយូរមកហើយ ដោយសារតែអតិថិជនឧស្សាហ៍សួររកណាស់ សឹងតែមិនលោះថ្ងៃ។ នេះដោយសារតែផលិតផលល្អ ហើយ Physiolac 4 គឺសម្រាប់ការលូតលាស់របស់កុមារចាប់ពី ៣ ឆ្នាំឡើងទៅ។

ចំណែកអតិថិជនដែលជាអ្នកគាំទ្រម្សៅទឹកដោះគោ Physiolac ខន ឌីណា វិញ អះអាងថា កូនទាំង៣ របស់បងស្រីញ៉ាំម្សៅទឹកដោះគោ Physiolac ទាំងអស់ លូតលាស់បានល្អគ្រប់គ្នា មិនធាត់ខ្លាំង ហើយក៏មិនដែលមានបញ្ហាអីធំដុំទេ។

«អត់ផ្លាស់ប្តូរសោះ ប្រើតែ Physiolac ទេកូនខ្ញុំទាំង៣នេះ របស់បារាំងល្អមែន ម៉ឹមទៅត្រូវ កូនៗកម្រក្តៀនណាស់ ដោយសារសម្បូរជាតិកាកសរសៃ»។ អ្នកម្តាយកូន ៣ រូបនេះបន្ថែម។

ក្នុងឱកាសអបអរពិធីបើកសម្ពោធម្សៅទឹកដោះ Physiolac 4 នៅកម្ពុជា និងដើម្បីថ្លែងអំណរគុណដល់ អតិថិជន ក្រុមហ៊ុនក៏មានប្រម៉ូសិនពិសេសសម្រាប់អតិថិជនអំឡុងពេលចូលរួមកម្មវិធីផងដែរ។ លោកអ្នកអាចរកទិញផលិតផល Physiolac 4 នៅតាមហាងលក់សម្ភារៈទារក និងកុមារ ក៏ដូចជាផ្សារទំនើបនានាទូទាំងប្រទេសកម្ពុជា៕