(តូក្យូ)៖ ក្រុមអត្តពលិកកីឡាការិនីចិន លើវិញ្ញាសារហែលទឹកផ្នែកនារី លើប្រភេទ ២០០ម៉ែត្រជាក្រុម ៤នាក់ រកបានមេដាយមាស ១គ្រឿងជួយឲ្យក្រុមចិន រកបានមេដាយសរុប ២៩គ្រឿង ហើយនេះគឺគិតត្រឹមម៉ោង ១២ថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះនៅព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic 2020។

នៅពេលនេះក្រុមចិន បាននាំមុនក្រុមម្ចាស់ផ្ទះជប៉ុន ដែលបានមេដាយសរុប ២២គ្រឿង ខណៈដែលក្រុមអាមេរិក រកបានមេដាយសរុប ៣៦គ្រឿងគិតត្រឹមម៉ោង ១២ថ្ងៃត្រង់(ម៉ោងនៅកម្ពុជា) ដែលក្រុមចិន រកបានមេដាយមាស ១៤គ្រឿង, ក្រុមអាមេរិក រកបាន ១៣គ្រឿង,នឹងក្រុមជប៉ុន រកបាន ១៣គ្រឿងបណ្តោះអាសន្ន។

ក្រុមកីឡាការិនីចិន បានប្រើពេលតិចជាងក្រុមគូប្រែងអាមេរិក នឹងក្រុមនារីអូស្រ្តាលី លើវិញ្ញាសារហែលជាក្រុម ៤នាក់កម្រិត ២០០ម៉ែត្រ៕