(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition កម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ រួមជាមួយនឹងលោក Lou Ignarro ដែលជាបណ្ឌិត និងម្ចាស់ពានរង្វាន់ណូបែលផ្នែកវេជ្ជសាស្រ្ត និងជាសមាជិកក្រុមប្រឹក្សាភិបាលអាហារូបត្ថម្ភនៅ Herbalife Nutrition រួមគ្នាចែករំលែកវិធីសាស្រ្ត ៥យ៉ាងដែលអ្នកអាចធ្វើបាន ដើម្បីថែរក្សាសុខភាពបេះដូងរបស់អ្នកក្នុងឆ្នាំ២០២១នេះ។

ការបរិភោគអាហារបានត្រឹមត្រូវ ការធ្វើលំហាត់ប្រាណ ការទទួលបានអូម៉េហ្គា៣ បានគ្រប់គ្រាន់ទាំងនេះអាចជាវិធីសាស្រ្ត
ដែលអ្នកធ្លាប់បានលឺរួចមកហើយ ដើម្បីថែរក្សាសុខភាពបេះដូងរបស់អ្នក។ ប៉ុន្តែអ្នកដឹងទេថា ការសម្រេចចិត្តទាំងនេះមាន
ឥទ្ធិពលយ៉ាងណាខ្លះលើមុខងារបេះដូងរបស់អ្នក?

ក្នុងនាមជាអ្នកស្រាវជ្រាវផ្នែកឱសថការី និងអ្នកឈ្នះរង្វាន់ណូបែលផ្នែកវេជ្ជសាស្ត្រ ទៅលើការស្រាវជ្រាវនីត្រាតអុកស៊ីត ខ្ញុំបានចំណាយពេលជាច្រើនទសវត្សចុងក្រោយនេះ ដោយផ្តោតលើការអប់រំអ្នកដទៃអំពីឥទ្ធិពលនៃអាហារូបត្ថម្ភ និងរបៀបរស់នៅ ទៅលើបេះដូង ហើយអ្នកដឹងថាខ្ញុំបានរកឃើញអ្វីខ្លះទេ? មនុស្សជាច្រើនមិនយល់ទេថា ការសម្រេចចិត្តរបស់ពួកគេបានជះឥទ្ធិពលដល់សុខភាពបេះដូង និងសុខភាពរាងកាយទាំងមូលផងដែរ។

តោះក្រឡេកមកមើលជម្រើសទាំង៥ ដើម្បីធ្វើឱ្យបេះដូងមានសុខភាពល្អ និងរបៀបដែលជម្រើសទាំងនេះជះឥទ្ធិពលដល់បេះដូងរបស់អ្នក៖

ទី១៖ «ធ្វើលំហាត់ប្រាណដើម្បីធ្វើឱ្យលំហូរឈាមរបស់អ្នកប្រសើរឡើង ខ្ញុំធំធាត់នៅឡងប៊ិច ទីក្រុងញូវយ៉ក ហើយខ្ញុំតែងតែសកម្មជានិច្ច។ ខ្ញុំចូលចិត្តហែលទឹកនៅសមុទ្រ និងលេងបាល់បោះ ប៉ុន្តែខ្ញុំក៏តែងតែចាប់អារម្មណ៍ក្នុងការស្វែងយល់ពីអ្វីផ្សេងទៀតផងដែរ។ នៅសាលាវេជ្ជសាស្ត្រ មុខវិជ្ជាសរីរវិទ្យានៃប្រព័ន្ធសរសៃឈាមបេះដូងបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍ជាងអ្វីៗទាំងអស់។

ទីបំផុតផ្លូវនេះបាននាំឱ្យខ្ញុំបានរកឃើញវត្តមានផលិតកម្ម និងសកម្មភាពនៃការការពារសរសៃឈាមបេះដូងនៃនីត្រាតអុកស៊ីដនៅក្នុងខ្លួន។ ការស្រាវជ្រាវរបស់ខ្ញុំ គឺជាការស្រាវជ្រាវដំបូងបង្អស់ដែលបង្ហាញថានីត្រាតអុកស៊ីដ (NO) គ្រប់គ្រងសម្ពាធឈាម លំហូរឈាម និងការកកឈាមក្នុងឈាម។

យើងទាំងអស់គ្នាសុទ្ធតែដឹងថា សកម្មភាពដូចជាការរត់ ការជិះកង់ និងហែលទឹក គឺល្អសម្រាប់អ្នក ប៉ុន្តែហេតុអ្វីបានជាពួកគេជាជម្រើសល្អសម្រាប់សុខភាពបេះដូង? ការធ្វើលំហាត់ប្រាណជួយឱ្យសរសៃឈាមមានភាពធូរស្បើយ និងពង្រឹងឱ្យឈាមមានប្រសិទ្ធិភាព និងរំញោចដល់ការផលិតនីត្រាតអុកស៊ីដនៅក្នុងខ្លួន ដូច្នេះ វាជួយចិញ្ចឹមបេះដូង»។

ទី២៖ ទទួលទានរបបអាហារដែលមានតុល្យភាពជាមួយនឹងជាតិអូមេហ្គា៣ របបអាហារដែលមានសុខភាពល្អតែងតែលើកកម្ពស់សុខភាពបេះដូង។ ផ្លែឈើស្រស់ បន្លែ ប្រូតេអ៊ីន និងគ្រាប់ធញ្ញជាតិផ្តល់ឱ្យរាងកាយនូវថាមពល និងសារធាតុចិញ្ចឹមដែលវាត្រូវការដើម្បីថែរក្សាសុខភាពទាំងមូល។ ត្រីមិនត្រឹមតែជាអាហារជំនួសឱ្យអាហារដូចជាសាច់គោដែលមានខ្លាញ់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែអូមេហ្គា ៣ ជួយទ្រទ្រង់ប្រព័ន្ធសរសៃឈាមបេះដូងដែលមានសុខភាពល្អដោយរក្សាកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីតក្នុងកម្រិតធម្មតាបានទៀតផង។

ទី៣៖ រៀនគ្រប់គ្រងស្ត្រេសរបស់អ្នកអោយបានល្អប្រសើរ ប្រសិនបើអ្នកគិតថាសកម្មភាពដូចជាយូហ្គា ការធ្វើសមាធិ និងការដកដង្ហើមវែងៗមិនមែនសម្រាប់អ្នកទេ ចូរគិតម្តងទៀត។ ការធ្វើសកម្មភាពដែលជួយកាត់បន្ថយស្ត្រេស អាចជួយដល់រាងកាយអ្នកច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។

ស្ត្រេសជះឥទ្ធិពលដល់សម្ពាធឈាម និងកម្រិតកូលេស្តេរ៉ុលដែលជាមូលហេតុដែលយើងគួររកវិធីល្អដើម្បីកាត់បន្ថយស្ត្រេសរបស់យើង។ ហើយជាការពិតណាស់ ការសិក្សាបានរកឃើញពីទំនាក់ទំនងរវាងភាពតានតឹង និងជំងឺបេះដូង។

អ្នកដែលមានកម្រិតស្ត្រេសទាប តែងតែធ្វើលំហាត់ប្រាណ និងបរិភោគបានល្អ ដែលទាំងពីរនេះពិតជាសំខាន់ណាស់សម្រាប់ធ្វើឱ្យបេះដូងមានសុខភាពល្អ។ ដូច្នេះ ការកាត់បន្ថយស្ត្រេសមិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាលប៉ុណ្ណោះទេ តែវាក៏ជួយរក្សារាងរបស់អ្នកឱ្យមានតុល្យភាព និងទ្រទ្រង់ដល់សម្ពាធឈាម និងកូឡេស្តេរ៉ុលដែលមានសុខភាពល្អផងដែរ។

ទី៤៖ រក្សាទំងន់ក្នុងកម្រិតដែលមានសុខភាពល្អ តើអ្នកដឹងទេថា សូម្បីតែការសម្រកទម្ងន់ក្នុងកម្រិតមធ្យមក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពបេះដូងរបស់អ្នក? ទំងន់ដែលមានសុខភាពល្អអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។ ប៉ុន្តែតើវាធ្វើយ៉ាងដូចម្តេច? ខណៈពេលដែលទំងន់ដែលមានសុខភាពល្អមានអត្ថប្រយោជន៍ជាច្រើន ជាពិសេសវាក៏ប៉ះពាល់ដល់ចរន្តឈាមផងដែរ។ ការសិក្សាមួយបានរកឃើញថា នៅពេលទំងន់រាងកាយជាពិសេសខ្លាញ់ក្បាលពោះស្ថិតនៅក្នុងកំរិតដែលមានសុខភាពល្អ សរសៃឈាមក៏អាចពង្រីកបានល្អ ដែលជាលទ្ធផលធ្វើឱ្យលំហូរឈាមកាន់តែប្រសើរ។

និងទី៥៖ ទ្រទ្រង់អេស្ត្រូលីម ដែលផលិតនីត្រាតអុកស៊ីដ ដូចដែលខ្ញុំបានរកឃើញនៅក្នុងការស្រាវជ្រាវរបស់ខ្ញុំ នីទ្រីកអុកស៊ីដគឺជាម៉ូលេគុលសំខាន់បំផុតមួយនៅក្នុងប្រព័ន្ធសរសៃឈាមបេះដូង។ ការកើនឡើងនៃនីត្រាតអុកស៊ីដ បង្កឱ្យមានការកើនឡើងលំហូរឈាមទៅកាន់សរីរាង្គដែលគាំទ្រដល់សម្ពាធឈាម និងប្រព័ន្ធសរសៃឈាមបេះដូងដែលមានសុខភាពល្អ។

ការធ្វើលំហាត់ប្រាណ ការបរិភោគរបបអាហារដែលមានសុខភាពល្អ ការកាត់បន្ថយភាពតានតឹង និងការសម្រកទម្ងន់ ទាំងអស់នេះសុទ្ធតែរួមចំណែកដល់សុខភាពអេស្ត្រូលីម ។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង៩០ប្រទេស ដោយសមាជិកឯករាជ្យរបស់យើង ដែលផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុន ដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ សម្រាប់ព័ត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕