(ភ្នំពញ)៖ កម្មវិធីប្រកួតពានរង្វាន់បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២១ បានឈានចូលសប្តាហ៍ទី១១ ហើយនៅចុងសប្តាហ៍នេះ នាថ្ងៃសៅរ៍ ទី៣១ ខែកក្កដា និងថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ ដោយមាន ១២ក្រុមចូលរួមដដែល ដោយមានក្រុមខ្លាំងក្រោន ត្រូវប៉ះណាហ្គា និងស្វាយរៀង ជួបបឹងកេត។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ រួមមាន៖
១៖ នគរបាលជាតិ Vs កងយោធពលខេមរភូមិន្ទ
២៖ អាស៊ីអឺរ៉ុប យូណាយធីត Vs សូលទីឡូអង្គ។

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី0១ ខែសីហា ឆ្នាំ២០២១វិញ រួមមាន៖
១៖ វិសាខា Vs ខេត្តព្រៃវែង
២៖ អគ្គិសនីកម្ពុជា Vs គិរីវង់សុខសែនជ័យ
៣៖ ភ្នំពេញក្រោន Vs ណាហ្គា
៤៖ ព្រះខ័នរាជស្វាយរៀង Vs បឹងកេត។

សូមបញ្ជាក់ផងថា ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលកម្ពុជា នឹងឈានចូលសប្តាហ៍ទី១១ ដោយមានគូពិសេសៗជក់ចិត្តត្រូវប៉ះគ្នាទៀតហើយ រវាងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ៣ និងមាន ១៩ពិន្ទុ ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមភ្ញៀវបឹងកេត ដែលឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន ១៨ពិន្ទុនៅថ្ងៃអាទិត្យ ទី០១ ខែសីហា នៅក្នុងទឹកដីនៃកីឡដ្ឋានខេត្តស្វាយរៀង នៅវេលាម៉ោង១៨៖០០នាទីល្ងាច៕