(ឡុងដ៏)៖ កីឡាករខ្សែការពារ Seamus Coleman ដែលជាប្រធានក្រុមក្លិបបាល់ទាត់ស្ករគ្រាប់ Everton បានសម្រេចចិត្តចុះកិច្ចសន្យាថ្មីមួយ ដែលនឹងបន្តលេងជាមួយក្លិបរហូតដល់ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ពីក្លិប ដែលលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

ខ្សែបម្រើលំដាប់អន្តរជាតិសញ្ជាតិអៀរឡង់ Seamus Coleman បានចូលរួមលេងជាមួយ Everton ចាប់តាំងពីឆ្នាំ២០០៩ និងបានបង្ហាញខ្លួន ៣៥០ប្រកួតឲ្យក្លិបរហស្សនាម ស្ករគ្រាប់ ដែលរដូវកាលមុន ក្លិបបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខរៀងទី១០ និងរកបាន ៥៩ពិន្ទុ។

សូមបញ្ជាក់ថា ក្លិប Everton នឹងចាប់ផ្តើមយុទ្ធនាការលីគអង់គ្លេស Premier League ឆ្នាំ២០២១-២២ ដោយនឹងបើកទ្វារកីឡដ្ឋាន Goodison Park ទទួលក្រុម Southampton នៅថ្ងៃទី១៤ ខែសីហាខាងមុខនេះ៕