(លីវើភូល)៖ Virgil van Dijk និង Joe Gomez ដែលជាកីឡាករខ្សែការពារដ៏សំខាន់របស់ក្លិបហង្សក្រហម Liverpool នោះ បានជាសះស្បើយពីរបួស និងត្រឡប់មកវិញហាត់ជាមួយមិត្តរួមក្រុមបានវិញហើយ។

នេះជាដំណឹងដ៏រីករាយមួយរបស់ Liverpool នៅពេលខ្សែការពារហូឡង់ Van Dijk បានបាត់មុខពីទីលានប្រមាណជា ៩ខែមកនេះ ពីការវះកាត់សរសៃពួរជើងពេលរងរបួសប្រកួតទល់នឹងគូប្រជែង Everton នៅ Premier League កាលខែតុលា ឆ្នាំ២០២០ គ្រាដែលមិត្តរួមក្រុម Joe Gomez បានអវត្តមាន ៨ខែផងដែរ ដោយសារបញ្ហរបួសជង្គង់ ដែលបានរងរបួសកាលខែវិច្ឆិកា ពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអង់គ្លេស។

កីឡាករទាំងពីរខាងលើនេះ ត្រូវបានដាក់ឲ្យចូលលេងក្នុងនាមជាកីឡាករបម្រុង ពេល Liverpool យកឈ្នះ ៤-៣ ទៅលើក្រុមអាល្លឺម៉ង់ Hertha Berlin ក្នុងជំនួបមិត្តភាពអន្តរជាតិដែលបានធ្វើឡើងនៅប្រទេសអូទ្រីសនារាត្រីឆ្លងចូលថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។

បញ្ហាខ្សែការពារនេះ បានធ្វើឲ្យ Liverpool មិនបានឈ្នះអ្វីសោះនារដូវកាលឆ្នាំ២០២០-២០២១ និងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅ Premier League ដែលមានការរបូតគ្រាប់បាល់រហូតដល់ទៅ ៤២គ្រាប់ក្នុងចំណោម ៣៨ប្រកួត៕