(ភ្នំពេញ)៖ ទឹកសណ្ដែក គឺជាភេសជ្ជៈមួយប្រភេទដែលបងប្អូនប្រជាជនយើងតែងនិយមធ្វើដើម្បីទទួលទាននៅតាមផ្ទះ ហើយបងប្អូនខ្លះទៀតក៏ធ្វើច្រើនជាលក្ខណអាជីវកម្មលក់ដូរ ដើម្បីជាមុខរបរចិញ្ចឹមជីវិត។ មានអ្នកខ្លះបានដឹងអំពីអត្ថប្រយោជន៍នៅក្នុងទឹកសណ្ដែក តែក៏មានអ្នកខ្លះនៅមិនទាន់បានដឹងផង។ តើនៅក្នុងទឹកសណ្ដែកមានអត្ថប្រយោជន៍អ្វីខ្លះជំនួយដល់សុខភាពយើង?

តាមការសិក្សាជាច្រើនបានបង្ហាញដូចៗគ្នាថា នៅក្នុងទឹកសណ្ដែកពិតជាមានអត្ថប្រយោជន៍ជាច្រើន ប្រសិនបើផលិតផលទឹកសណ្ដែកជ្រើសយកតែគ្រាប់សណ្តែកល្អលេខ១ និងមានគុណភាពខ្ពស់គ្រាប់សណ្តែកមានផ្ទុកជាតិប្រេងប្រមាណ ដល់ទៅ ២០% និងប្រូតេអ៉ីន ៤០%។

* ទឹកសណ្តែកមានសកម្មភាពប្រឆាំងនឹងកូឡេស្តេរ៉ូល
នៅក្នុងផលិតផលសណ្តែកទឹកដែលផលិតពីសណ្ដែកល្អលេខ១ មានផ្ទុកប្រូតេអ៉ីនខ្ពស់ ហើយជាប្រូតេអ៉ីនដែលមានគុណភាពផ្នែកអាហារូបត្ថម្ភ ស្រដៀងនឹងប្រូតេអ៉ីនរបស់សាច់សត្វ តែសារធាតុលីពីលីតភាគច្រើន មានទម្រង់ជាខ្លាញ់មិនឆ្អែត។ មានន័យថាទឹកសណ្តែកអាចផ្តល់ប្រូតេអ៉ីនបានល្អ។ ការទទួលទានសាច់ និងជាជម្រើសដ៏ប្រពៃសម្រាប់អ្នកប្រកាន់យករបបអាហារបួស (មិនទទួលទានសាច់សត្វ) សម្រាប់បំពេញសេចក្តីត្រូវការផ្នែកប្រូតេអ៉ីនរបស់សរីរាង្គកាយ។ ប្រូតេអ៉ីនដ៏ល្អរបស់សណ្តែកសៀង ជាគុណប្រយោជន៍ពិសេសធ្វើឱ្យអ្នកទទួលទាន គ្មានគ្រោះប្រឈមនឹងរោគខ្លាញ់ ក្នុងឈាមកូឡេស្តេរ៉ូលធ្វើឲ្យចង្វាក់បេះដូចដើរបានល្អ។

* ទឹកសណ្ដែកជារបបអាហារប្រឆាំងនឹងការឈឺចាប់រ៉ាំរ៉ៃ
អ្នកមានជំងឺឈឺចាប់រ៉ាំរ៉ៃ សូមទទួលទានអាហារធ្វើពីសណ្តែកសៀង ឲ្យបានទៀងទាត់ ព្រោះវាអាចជួយដល់អ្នកជំងឺបានច្រើន! នេះបើតាមការអះអាង របស់អ្នកស្រាវជ្រាវអាមេរិក។ សណ្តែកសៀងក៏ជាអាហារ ដែលមានផ្ទុកសារធាតុសរសៃ និងវីតាមីនច្រើន។ បើដូច្នេះវាមានសមត្ថភាពការពារស្ត្រី អាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកកស្បូន។ នេះបើតាមលទ្ធផលស្រាវជ្រាវនៅសៀងហៃ លើស្ត្រីជាងមួយពាន់នាក់ (៨៣២នាក់មានផ្ទុកកោសិកាមហារីក និង៨៤៦នាក់ទៀតមានសុខភាពល្អ)។ បន្ទាប់ពីបានទទួលទានសណ្តែកសៀងជាប្រចាំរយៈពេល ៥ឆ្នាំ អ្នកស្រាវជ្រាវបានសន្និដ្ឋានថាសណ្តែកសៀង បានកាត់បន្ថយគ្រោះអភិវឌ្ឍន៍ជំងឺមហារីកស្រទាប់ស្បូន បានយ៉ាងច្រើនគួរឱ្យកត់សម្គាល់ជាពិសេសស្ត្រី ដែលធាត់ជ្រុល។

* ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
ផលប្រយោជន៍ល្អរបស់ផលិតផលទឹកសណ្ដែកល្អលេខ១ ចំពោះស្ត្រីមានផ្ទៃពោះពេលបានផឹកទឹកសណ្ដែកញឹកញាប់ ពិតជាល្អព្រោះសម្បូរទៅដោយជាតិកាល់ស្យូមប្រូតេអ៉ីនវីតាមីន B1, A, E អាស៉ីដហ្វូលិក អាស៉ីដខ្លាញ់ និងកាបូអ៉ីដ្រាតដែលសុទ្ធសឹងចាំបាច់សម្រាប់ទារកក្នុងផ្ទៃជួយឲ្យកូនមានសុខភាពល្អ។ សណ្ដែកពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពមែន តាំងពីកូនក្នុងផ្ទៃរហូតដល់វ័យសិក្សា។ ពេលវេលាសមរម្យសម្រាប់ផ្ដល់អាហារដែលផ្សំពីសណ្ដែកគួរតែកូនមានអាយុ ១ឆ្នាំឡើង ដោយបរិមាណតិចតួច ហើយបន្ទាប់មកកើនឡើងបន្តិចម្ដងៗតាមវ័យរបស់កូន។ អត្ថប្រយោជន៍មួយទៀត គឺវាអាចធ្វើឲ្យខួរក្បាលកូនក្នុងផ្ទៃលូតលាស់ បានល្អក្រោយពេលកើតចេញមកឆ្លាតវាងវៃរៀនឆាប់ចាំ។ ចំពោះការទទួលទានដោយសុវត្ថិភាព គឺ ៣-៤/ថ្ងៃ។

ក្រៅអំពីការរៀបរាប់ខាងលើនេះនៅមានអត្ថប្រយោជន៍ជាច្រើនទៀត ដែលមាននៅក្នុងផលិតផលទឹកសណ្ដែក ដែលជ្រើសយកតែសណ្ដែកលេខ១ អាចជួយដល់សុខភាពអ្នកដែលនិយមញ៉ាំទឹកសណ្ដែកជាប្រចាំថែមទៀតដូចជា៖

១៖ គ្មានជាតិស្ករច្រើនទឹកសណ្តែកមិនសូវផ្ទុកជាតិស្ករច្រើននោះទេ ដូច្នេះមនុស្សទូទៅអាចទទូលទានវាបានជាប្រចាំថ្ងៃ ដើម្បីសុខភាពបានប្រសើរ។
២៖ ជួយកាត់បន្ថយជំងឺបេះដូង
៣៖ មានសារធាតុបំរុងរាងកាយខ្ពស់ថែមទាំងអាចជួយឲ្យរាងកាយមានថាមពល។
៤៖ កាត់បន្ថយគ្រោះថ្នាក់នៃការកើតជំងឺមហារីកសុដន់។
៥៖ ការទទួលទានទឹកសណ្តែកជាប្រចាំក៏អាចជួយឲ្យឆ្អឹងរឹងមាំផងដែរ៕

គាំទ្រដោយ៖ ទឹកសណ្ដែកហ្វ្រេសស៉ី ជ្រើសយកតែសណ្ដែកលេខ១