(តូក្យូ)៖ វិញ្ញាសារហែលទឹកផ្នែកបុរស ២០០ម៉ែត្រកីឡាករ Wang Shun ដណ្តើមបានមេដាយមាសធ្វើឲ្យក្រុមអត្តពលិកចិន បនុ្តនាំមុខក្រុមម្ចាសផ្ទះជប៉ុន នឹងគូប្រជែងអាមេរិក ដែលក្រុមចិន រកបានមេដាយមាស ១៦គ្រឿងគិតត្រឹមម៉ោង ១២ថ្ងៃត្រង(ម៉ោងនៅកម្ពុជា) នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។

បច្ចុប្បន្នក្រុមអាមេរិក ជាក្រុមដែលរកបានមេដាយសរុប ៤១គ្រឿងតែមានមេដាយមាស ១៤គ្រឿងតិចជាក្រុមជប៉ុន មានមេដាយមាស ១៥គ្រឿងសសរុបទាំងមេដាយប្រាក់ នឹងសំរិទ្ធ ២៦គ្រឿង ខណៈដែលក្រុមចិន ឈរលើកំពូលតារាងដែលរកបានមេដាយមាស ១៦គ្រឿង,ប្រាក់ ៧គ្រឿងនឹងសំរិទ្ធ ១០គ្រឿងបណ្តោះអាសន្ន។

កីឡាករ Wang បានបង្កើតកំណាតត្រាថ្មីនៅ Olympic Game ២០២០ បន្ទាប់ពីបានប្រើពេលតែ ១:៥៥.០០ យកឈ្នះគូប្រជែងអង់គ្លេស Duncan Scott ដែលធ្វើបាន ១:៥៥.២៨ នឹងកីឡាករស្វីស Jeremy Desplanches ប្រើពេល ១:៥៦.១៧ ក្នុងកម្រិតវិញ្ញាសារហែលទឹក ២០០ម៉ែត្រផ្នែកបុរស៕