(មេនឆេស្ទើ)៖ ក្លិបមេឃខៀវ Manchester City បានកំពុងតែបង្កើនការចរចាថ្មីមួយទៀតអំពីការដេញថ្លៃទិញខ្សែបម្រើ Jack Grealish ពីក្លិប Aston Villa ដែលកំពុងមានតម្លៃប្រមាណ ១០០លានផោន គ្រាដែល Aston មិនមានគោលការណ៍ចង់លក់នោះទេ នៅពេលលោក Pep Guardiola មើលឃើញខ្សែបម្រើប្រយុទ្ធរូបនេះ។ នេះបើតាមការចេញផ្សាយដោយ Daily mail នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

នៅពេលនេះក្លិបជើងឯកលីគ Premier League បានបន្តបង្កើនការចរចាជាមួយក្លិបរួមលីគ Aston Villa ក្នុងកិច្ចពិភាក្សាអំពីបែបបទមួយចំនួននៃការទិញយកខ្សែបម្រើ Jack នៅក្នុងទីផ្សារដោះដូរកីឡាករ ដែលប្រធានក្រុមរូបនេះ កំពុងមានទម្រង់លេងល្អទាំងជម្រើសជាតិអង់គ្លេស ក៏ដូចជាក្នុងក្លិបនាពេលកន្លងមក។

កីឡាកររូបនេះនឹងចូលពិភាក្សាលើកិច្ចសន្យាជាមួយក្លិប Aston បន្ទាប់ពីវិលចូលហ្វឹកហាត់នៅសប្តាហ៍ក្រោយ ត្រៀមរដូវកាលថ្មី Premier League 2021-2022 ចាប់ផ្តើមនាខែក្រោយនេះ។

ដំបូងឡើយ ក្លិប Man City បានដាក់តម្លៃប្រមាណ ៧៥លានផោននៃការដេញថ្លៃនាំយក Jack តែក្លិប Aston Villa មិនមានគោលការណ៍លក់នោះទេ តែដល់ពេលដាក់ចេញតម្លៃប្រមាណ ១០០លានផោន ហើយក៏ត្រៀម ១៥ម៉ឺនផោនលើកិច្ចសន្យាថ្មីដែលអាចទាក់រូបគេស្នាក់នៅបន្តផងដែរ៕