(ភ្នំពេញ)៖ បើយោងទៅតាមគេហទំព័រហ្វេសប៊ុកផេក ផ្លូវការរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន បានបង្ហាញឲ្យឃើញថា គម្រោងដឹប៊ូតានិច ផាលេស ចាប់ផ្តើមបើកលក់ចាប់ពីថ្ងៃនេះតទៅ

ជាមួយការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ១២% រីឯការបង់ប្រាក់ក៏រឹតតែពិសេសនិងពុំធ្លាប់មានពីមុនមក ដោយអតិថិជន អាចធ្វើការបង់ប្រាក់ត្រឹមតែ ០.៨% ក្នុងមួយខែរយះពេល ២៤ខែ ពុំមានការប្រាក់ និងពុំមានប្រាក់កក់។

គម្រោងដឹប៊ូតានិច ផាលេស ដែលមានទីតាំងនៅក្នុងគម្រោងដឹប៊ូតានិចស៊ីធីជាគម្រោងដ៏ពិសិដ្ឋ និងល្អបំផុតរបស់ក្រុមហ៊ុនដែលរួមមានវីឡាប្រណីតៗចំនួន៣ប្រភេទដូចជា៖

វីឡាទោល ដឹ អ៊ីមប្រ៊េស លេក (The Empress Lake) វីឡាទោល ដឹ អ៊ីមប្រ៊េស (The Empress) និង វីឡាភ្លោះ ដឹ អ៊ីមប្រ៊េស (The Empress Twin) ម៉ូតផ្ទះនីមួយៗមានលក្ខណៈពិសេស និងអស្ចារ្យបំផុត ជាប់ផ្ទៃបឹងប៊ូតានិច ដែលមានទេសភាពដ៏ស្រស់បំព្រងជាមួយនឹងសួនច្បារ ដឹផាលេស ដ៏ស្រស់ស្អាត និងចម្រុះពណ៌ នៅពីមុខគេហដ្ឋារបស់លោកអ្នក។

គ្រប់ម៉ូតផ្ទះត្រូវបានរចនាដោយមានការច្របាច់បញ្ចូលគ្នានូវសិល្បរចនាបថនាយុគសម័យពីអតីតកាល ជាមួយនឹងភាពស៊ីវិល័នាពេលបច្ចុប្បន្ន ដែលបង្កើតបានជាលំនៅដ្ឋាន ដ៏សាកសមបំផុតសំរាប់គ្រួសារគ្រប់ជំនាន់។

ដើម្បីកុំឲ្យឱកាសនេះកន្លងហួសឱ្យសោះ សូមប្រញ៉ាប់មកសាកសួរព័ត៌មាននៅការិយាល័យលក់ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចម្ងាយពីស្ពានជ្រោយចង្វារត្រឹមតែ៧គ.ម រួចបត់ឆ្វេងតាមស្តុបអ័រគីដេ
ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ៖ 098 73 3333