(អង់គ្លេស)៖ ក្លិបបាល់ទាត់ Manchester United Women បានតែងតាំងអតីតអ្នកគ្រប់គ្រងក្លិប Birmingham City និងក្លិប Orlando Pride លោក Marc Skinner ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ដើម្បីជំនួសតំណែងលោកស្រី Casey Stoney, នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅលីគ Women's Super League នេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។

លោក Skinner, ដែលបានលាលែងពីតំណែង ចេញពីក្លិប Pride កាលពីសប្តាហ៍មុន បន្ទាប់ពីកាន់តួនាទីបាន២រដូវកាលនោះ, បានចូលរួមជាមួយក្លិប United ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយនឹងជម្រើស១ឆ្នាំបន្ថែមទៀត។

លោកនឹងចូលមកជំនួសតំណែង លោកស្រី Stoney, ដែលបានចាកចេញពីក្លិប United ក្រោយពីចប់រដូវកាលមុន ហើយត្រូវបានតែងតាំង ជាប្រធានគ្រូបង្វឹកដំបូង របស់លីគ National Women's Soccer League នៅទីក្រុង San Diego សហរដ្ឋអាមេរិក ក្នុងខែនេះ។

Manchester United Women, ដែលបានបញ្ចប់ក្នុងលំដាប់ថ្នាក់លេខ៤ កាលពីរដូវកាលមុននោះ, នឹងចាប់ផ្តើមយុទ្ធនាការថ្មីក្នុងលីគ ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះស្វាគមន៍ ក្រុមភ្ញៀវ Reading នៅថ្ងៃទី៥ ខែកញ្ញាខាងមុខ៕