(តូក្យូ)៖ ក្រុមអត្តពលិកចិន ផ្នែកវាយសីជាក្រុមនារីនឹងបុរស បានដណ្តើមមេដាយមាស នឹងនៅតែបន្តនាំមុខគេនៃតារាងមេដាយមាស ១៨គ្រឿង ទៅលើគូប្រជែងម្ចាសផ្ទះជប៉ុន ដែលទើបរកបាន ១៦គ្រឿងនឹងក្រុមអាមេរិក រកបាន ១៤គ្រឿង ខណៈស្ថិតិនេះគិតត្រឹមម៉ោង ០៥ល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០១(ម៉ោងនៅកម្ពុជា) នៅពេលដែលក្រុមចិង រកបានមេដាយសរុបបាន ៣៨គ្រឿងបណ្តោះអាសន្ន។

គិតត្រឹមម៉ោង ០៥ល្ងាច ក្រុមអត្តពលិកចិន បន្តរកបានមេដាយមាស ១៨គ្រឿង ប្រាក់ ៩គ្រឿង នឹងសំរិទ្ធ ១១គ្រឿងច្រើនជាងក្រុមជប៉ុន រកបានមាស ១៦គ្រឿង ប្រាក់ ៤គ្រឿងនឹងសំរិទ្ធ ៧គ្រឿង ខណៈដែលក្រុមអាមេរិក ជាក្រុមរកបានមេដាយសរុប ៤១គ្រឿងច្រើនជាងគេ ក៏ប៉ុន្តែមានមេដាយមាសតែ ១៤គ្រឿង ប្រាក់ ១៦គ្រឿងនឹងសំរិទ្ធ ១១គ្រឿងឈរលេខរៀងទី៣ ក្នុងតារាងមេដាយបណ្តោះអាសន្ន។

ខណៈមេដាយមាសនឹងប្រាក់ លើកវិញ្ញាសារវាយសីផ្នែកវាយជាក្រុមមាននារីនឹងបុរសគឺបានទៅលើក្រុមចិន គ្រាដែលក្រុមអត្តពលិកជប៉ុន យកបានមេដាយសំរិទ្ធ៕