(ក្រុងតូរីន)៖ ក្លិបបាល់ទាត់អាជីពចំនួន ៣រួមមាន FC Barcelona, Real Madrid និង Juventus បានឲ្យដឹងថា ពួកគេនៅតែបន្តគម្រោងបង្កើតប្រចាំទ្វីបអឺរ៉ុបថ្មីមួយទៀតដែលមានឈ្មោះពេញថា European Super Cup បើទោះបីជាមានការគំរាមកំហែងពី FIFA និង UEFA ក៏ដោយចុះ។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយពីក្លិបទាំងបីដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១ នេះថា សេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃសុក្រ នៅទីក្រុង Madrid នោះមានន័យថា ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA ដើម្បីរារាំងព្រឹត្តិការណ៍ Super League កើតឡើងបាន។

កន្លងមកមានក្លិបចំនួន១២ បានប្រកាសចូលរួមពានថ្មីខាងលើនេះ តែក្រោយមកក៏បានសុំដកខ្លួនអស់ ៩ក្លិបវិញក្រោយ ៧២ម៉ោង នៅពេលដែលមានប្រតិកម្មពី FIFA និង UEFA និងលីគក្នុងស្រុក ក៏ដូចជារដ្ឋាភិបាលអង់គ្លេស និងគ្រួសាររាជវង្សជាដើម ជាពិសេសក្លិបទាំងឡាយនៅអង់គ្លេស។

តែយ៉ាងណាក ប្រធានក្លិប Real Madrid លោក Florentino Perez ដែលត្រូវបានតែងតាំងជាប្រធាន និងស្ថាបនិករបស់ ESL ធ្លាប់បាននិយាយថា ក្លិបទាំង១២ ដែលបានយល់ព្រមចូលរួមជាមួយលីគកំពូលអឺរ៉ុបថ្មីមួយនេះ មានកិច្ចសន្យាជាប់ពាក់ព័ន្ធ និងមិនអាចដកខ្លួនបានឡើយ ដ្បិតការប្រកួតនឹងចាប់ដំណើរការពីរដូវកាលឆ្នាំ២០២១-២០២២ តទៅហើយ៕