(ភ្នំពេញ)៖ ឥឡូវនេះ ទោះមិនចេញពីផ្ទះ ក៏អតិថិជននៅខេត្តសៀមរាប អាចទិញទំនិញប្រកបដោយសុវត្ថិភាព តាមរយៈស្មាតហ្វូន ហើយមិនគិតថ្លៃសេវា បន្ថែមនោះឡើយ។

បន្ទាប់ពីទទួលបានជោគជ័យ នៅទីក្រុងភ្នំពេញ ឥឡូវនេះ វីងម៉ល (WingMall) បានដាក់ឲ្យដំណើរការសេវាកម្មរបស់ខ្លួន មកកាន់ខេត្តសៀមរាប ដោយអនុញ្ញាត ឲ្យអតិថិជនអាចបញ្ជាទិញម្ហូបអាហារ និងទំនិញផ្សេងៗ ពីហាងរាប់រយកន្លែងតាមរយៈស្មាតហ្វូនរបស់ពួកគេ ដោយមិនចាំបាច់ចាកចេញពីផ្ទះ ហើយមិនមានគិតថ្លៃ សេវាបន្ថែមនោះឡើយ។

ការបើកដំណើរការនេះ មិនត្រឹមតែនាំមកនូវភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់ ជំនួសដោយការទូទាត់ មិនប្រើក្រដាសប្រាក់ និងឱកាសទិញទំនិញផ្សេងៗ។

កាលពីឆ្នាំមុន វីង បានណែនាំវីងមីល ដែលជាសេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេស ដាក់ក្នុងកម្មវិធីស្មាតហ្វូនវីង ខណៈដែលប្រជាជនកម្ពុជា កាន់តែមាននិន្នាការទៅរកការទិញទំនិញតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩។

ដើម្បីអបអរសាទរ ការសម្ពោធវីងម៉ល នៅខេត្តសៀមរាប និងដើម្បីផ្សព្វផ្សាយការយល់ដឹង អំពីការទិញទំនិញប្រកបសុវត្ថិភាព ក្នុងពេលមានជំងឺរាតត្បាតនេះ អ្នកឧកញ៉ា គិត ម៉េង បានប្តូរសម្លៀកបំពាក់ការងារប្រចាំថ្ងៃរបស់គាត់ ហើយបានពាក់មួកសុវត្ថិភាព និងឯកសណ្ឋានរបស់វីងម៉ល ក៏ដូចជាម៉ាសសុវត្ថិភាព បើកបរម៉ូតូធម្មតា ដោយដាក់នូវប្រអប់ឥវ៉ាន់នៅពីក្រោយ ហើយដឹកជញ្ជូនអាហារនៅតាមដងផ្លូវ។

អ្នកឧកញ្ញា គិត ម៉េង ដែលជាប្រធាន និងនាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (RGC) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ វីង (ខេមបូឌា) ម.ក បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់របស់ក្រុមអ្នកដឹកជញ្ជូនយើង នៅក្នុងគ្រាលំបាកនេះ ខ្ញុំគិតថាវាចាំបាច់ណាស់ ដែលខ្ញុំបង្ហាញការគាំទ្រចំពោះពួកគេ ដោយសាកល្បងធ្វើការងាររបស់ពួកគេ ឲ្យបានម្តងនៅថ្ងៃណាមួយ»

អ្នកឧកញ្ញា គិត ម៉េង បានបន្ដទៀតថា «ការខិតខំប្រឹងប្រែងរបស់ពួកគេ ពិតជាមានឥទ្ធិពលជាវិជ្ជមាន ដល់អាជីវកម្មនិងជីវិតរបស់ប្រជាជនកម្ពុជា ដែលពឹងផ្អែកលើពួកគេ ក្នុងការចែកចាយផលិតផល និងជំរុញពាណិជ្ជកម្ម ក្នុងពេលមានជំងឺរាតត្បាតនេះ មិនថាហាលថ្ងៃក្តៅ ឬភ្លៀងក៏ដោយ»

វីងម៉ល កំពុងផ្តល់ជូនអតិថិជននៅខេត្តសៀមរាប នូវការដឹកជញ្ជូនដោយឥតគិតថ្លៃ រាល់ការបញ្ជាទិញទាំងអស់ ត្បិតថាក្រុមហ៊ុននេះ ចង់ជួយដៃគូអាជីវកម្មទាំងអស់ ឲ្យស្តារអាជីវកម្មរបស់ពួកគេឡើងវិញ ក្នុងអំឡុងពេលដែលមានជំងឺរាតត្បាតនេះ។

អាជីវកម្មរាប់ពាន់កន្លែង ដែលពេញនិយមនៅក្នុងខេត្តសៀមរាប បានចុះឈ្មោះនៅក្នុង វីងម៉ល និងកំពុងលក់ទំនិញរាប់ពាន់មុខ រាប់ចាប់ពីម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស និងរបស់របរជាច្រើនមុខទៀត។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីង បានថ្លែងថា «ខ្ញុំសូមលើកទឹកចិត្តយ៉ាងខ្លាំង ដល់អ្នករាល់គ្នាឲ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរព ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារខ្លួន និងក្រុមគ្រួសាររបស់ពួកគេពីការឆ្លងកូវីដ១៩ នេះ។ វាមានសារៈសំខាន់ណាស់ ក្នុងការអនុវត្តគោលការណ៍ ៣កុំ និង ៣ការពារ ជារៀងរាល់ថ្ងៃហើយការទិញទំនិញតាមអនឡាញ គឺជាវិធីងាយស្រួលដើម្បីជៀសវាងការចេញទៅក្រៅដោយមិនចាំបាច់»

ដើម្បីធ្វើការបញ្ជាទិញ អ្នកប្រើត្រូវបើកកម្មវិធីស្មាតហ្វូនវីង ចុចលើរូបតំណាង «វីងម៉ល» ដើម្បីរកមើលហាងជាច្រើន និងធ្វើការបញ្ជាទិញ។
បន្ទាប់ពីបញ្ជាទិញរួចហើយ អតិថិជននឹងអាចរីករាយជាមួយនឹងការទទួលបាននូវអាហារ និងផលិតផលដែលពួកគេត្រូវការដឹកជូនដោយឥតគិតថ្លៃសេវា ។
វីងម៉ល ផ្តល់ជូនអតិថិជននៅខេត្តសៀមរាប នូវការបញ្ចុះតម្លៃរហូតដល់៥ដុល្លារ សម្រាប់ការបញ្ចូលលេខកូដ «HELLOSR» ហើយអតិថិជននៅភ្នំពេញ សូមបញ្ចូលលេខកូដ «HELLOPP» ដើម្បីទទួលបាននូវការបញ្ចុះតម្លៃរហូតដល់ ៥ដុល្លារដូចគ្នាចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។

អតិថិជន នឹងអាចតាមដានការបញ្ជាទិញ នៅលើស្មាតហ្វូនរបស់ពួកគេ ព្រមទាំងទូទាត់ដោយសុវត្ថិភាព និងរហ័សតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ទំនើប។
អាជីវករទាំងឡាយត្រូវបានលើកទឹកចិត្តឲ្យទាក់ទងទៅវីងម៉ល បានគ្រប់ពេលវេលា ដើម្បីអាចដាក់លក់ផលិតផលរបស់ខ្លួន ដល់អតិថិជនរាប់លានអ្នកដែលកំពុងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង។

សាធារណៈជន ដែលមិនបានចុះឈ្មោះប្រើប្រាស់កម្មវិធីស្មានហ្វូនវីងឬ គ្មានគណនីវីងត្រូវបានលើកទឹកចិត្តឲ្យទាញយកកម្មវិធីស្មាតហ្វូនវីង ហើយចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងក៏បាន។

ប្រសិនបើពួកគេ ត្រូវការជំនួយ ដើម្បីបើកគណនីវីងពួកគេអាចស្នើសុំណាត់ជួប ជាមួយអ្នកតំណាងវីង ដោយប្រើតំណនេះ https://myoffice.wingmoney.com/p/appointment វីងម៉លទទួលយកការទូទាត់ តាមកម្មវិធីស្មាតហ្វូនវីង ព្រមទាំងទទួលយកសាច់ប្រាក់ផ្ទាល់ នៅពេលដឹកជញ្ជូនដល់កន្លែងក៏បាន។

អតិថិជនវីង ក៏អាចផ្ទេរប្រាក់ដោយផ្ទាល់ពីធនាគារដៃគូរបស់វីង ឬតាមរយៈកាបូបបាគង ចូលគណនីវីងរបស់ពួកគេផ្ទាល់ដើម្បីទិញទំនិញផងដែរ។ អតិថិជន ក៏អាចដាក់ប្រាក់ដោយផ្ទាល់ តាមរយៈភ្នាក់ងារវីង ដែលនៅក្បែរពួកគេផងដែរ។

ដើម្បីទទួលបានព័ត៌មាន ពីការផ្តល់ជូនពិសេសប្រចាំថ្ងៃ អតិថិជននៅសៀមរាប អាចចូលរួមTelegram របស់វីងម៉លសៀមរាប ដោយចុចលើតំណភ្ជាប់នេះ https://t.me/WingMallSR ហើយអតិថិជននៅភ្នំពេញ អាចប្រើតំណភ្ជាប់ https://t.me/WingMall បាន៕