(តូក្យូ)៖ ក្រុមអត្តពលិកចិង បន្តរកបានមេដាយសរុប ៤១គ្រឿងដោយមានមេដាយមាស ១៩គ្រឿងនៅតែនាំមុខក្រុមម្ចាស់ផ្ទះជប៉ុន នឹងក្រុមអាមេរិក ដដែលគិតត្រឹមម៉ោង ១២ថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា) ខណៈដែលមេដាយទី៤១ របស់ចិន ធ្វើបានដោយវិញ្ញាសារហែលទឹក ១០០ម៉ែត្រជាក្រុម ៤នាក់។

ក្រុមចិន នៅពេលនេះមានមេដាយសរុប ៤១គ្រឿងក្នុងនោះមេដាយមាស ១៩គ្រឿងប្រាក់ ១១ស្មើគ្នានឹងមេដាយសំរិទ្ធ ខណៈក្រុមជប៉ុន មានមេដាយមាស ១៧គ្រឿងប្រាក់ ៤គ្រឿងនឹងសំរិទ្ធ ៧គ្រឿងសរុប ២៨គ្រឿង គ្រាដែលក្រុមអាមេរិក នៅតែជាក្រុមរកបានមេដាយច្រើនជាងគេសរុប ៤៤គ្រឿងតែមានមេដាយមាសត្រឹម ១៦គ្រឿងប្រាក់ ១៧គ្រឿងនឹងសំរិទ្ធ ១១គ្រឿង។

នៅពេលដែលវិញ្ញាសារហែលទឹកជាក្រុម ១០០ម៉ែត្រជាក្រុម ៤នាក់មេដាយមាសបានទៅលើកអត្តពលិកអង់គ្លេស ហើយមេដាយប្រាក់បានទៅលើក្រុមចិន នឹងសំរិទ្ធបានទៅលើក្រុមអត្តពលិកអូស្រ្តាលី៕