(ភ្នំពេញ)៖ បុរី ប៉េង ហួត នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងថ្មីដែលមានឈ្មោះថា «ដឹស្តាផ្លាទីនីម ខេភីថលវ័ន» ដែលមានទីតាំងស្ថិតក្នុងគម្រោងធំ ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ស្ថិតនៅលើផ្លូវជាតិលេខ១ផ្ទាល់តែម្ដង ចម្ងាយត្រឹមតែ ៣គីឡូម៉ែត្រពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរកលំនៅឋានបើកអាជីវកម្មប្រកបដោយសក្ដានុពលខ្ពស់។
ស្របតាមសន្ទុះនៃការអភិវឌ្ឍឥតឈប់ឈរនៃតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ពោលគឺនៅលើបណ្ដោយផ្លូវជាតិលេខ១ ដែលជាតំបន់កំពុងមានសក្ដានុពលខ្ពស់សម្រាប់ការអភិវឌ្ឍលំនៅឋានទំនើប ស៊ីវិល័យ សម្រាប់អ្នកមានចំណូលខ្ពស់ និងមធ្យមក្នុងការស្នាក់នៅជាអចិន្ត្រៃយ៍ ឬសម្រាប់លំហែកាយ ក៏ដូចជាប្រកបអាជីវកម្មតូចធំគ្រប់ប្រភេទ បុរី ប៉េង ហួត តែងតែរិះរកនូវការអភិវឌ្ឍគម្រោងថ្មីៗដើម្បីឆ្លើយតបរាល់តម្រូវការរបស់អតិថិជន ប្រកបដោយគុណភាព ប្រណីតភាព និងផាសុកភាពទាំងក្នុងគម្រោងផ្ទាល់ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញគម្រោងទាំងមូល។
ដឹស្តាផ្លាទីនីម ខេភីថលវ័ន ជាគម្រោងអភិវឌ្ឍលំនៅឋានបែបហ្សបហោស៍ទំនើប ដែលលោកអ្នកអាចទាំងរស់នៅផង និងប្រកបអាជីវកម្មផងក្នុងពេលតែមួយ។ ជាពិសេសគម្រោងនេះស្ថិតនៅជាប់នឹងផ្លូវជាតិលេខ១ និងជាច្រកចេញចូលថ្មីក្នុងតំបន់សម្រាប់ប្រជាជនរាប់ម៉ឺនគ្រួសារដែលរស់នៅក្នុងគម្រោងបុរី ប៉េង ហួត ព្រមទាំងប្រជាជនដែលរស់នៅជុំវិញតំបន់បឹងស្នោផងដែរ ដែលនេះនឹងធ្វើឱ្យអាជីវកម្មរបស់លោកអ្នក រីកចម្រើនយ៉ាងឆាប់រហ័ស។
លោកអ្នកសាកស្រមៃទៅមើលថា ប្រសិនបើបានរស់នៅក្នុងលំនៅឋានដែលមានផាសុកភាពខ្ពស់ ហើយអាចប្រកបអាជីវកម្មក្នុងក្ដីប្រាថ្នាក្នុងពេលតែមួយ តើលោកអ្នកនឹងមានអារម្មណ៍ល្អយ៉ាងណា?
ដឹស្តាផ្លាទីនីម ខេភីថលវ័ន ត្រូវបានហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសម្បូរបែបជាច្រើន រាប់ចាប់តាំងពីសាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ផ្សារទំនើប អេកូម៉ល ខុនដូ ស្ថានីយពន្លត់អគ្គិភ័យ ស្ថានីយប្រេងឥធន្ធនៈ ធនាគារ សួនកម្សាន្តតូចធំ និងសួនកម្សាន្តបែបអឺរ៉ុបជាដើម៕
សូមទាក់ទងមកផ្នែកលក់របស់បុរី ប៉េង ហួត ដើម្បីទទួលបានព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ៖ 015 90 6789 ឬEmail: [email protected] ឬចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មានពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ!