(អាមេរិក)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla លោក Elon Musk និងតំណាងក្រុមហ៊ុន Apple បានចេញមុខបដិសេធថា លោក Elon Musk និងលោក Tim Cook នាយកប្រតិបត្តិ Apple ធ្លាប់បាននិយាយទូរស័ព្ទជាមួយគ្នានោះទេ ហើយក៏មិនធ្លាប់មានការជជែងគ្នា ពាក់ព័ន្ធនឹងការដោះដូរតំណែងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១បានឱ្យដឹងថា លោក Elon Musk បាន បង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា លោក និង Cook មិនធ្លាប់បានសរសេរសារ ឬនិយាយគ្នាឡើយ ពោលគឺលោកធ្លាប់ បាន ស្នើសុំជួបលោក Cook ដើម្បីនិយាយពីរឿង Apple ទិញ Tesla ប៉ុន្តែវាមិនបានលក្ខខណ្ឌទិញលក់ ឬកិច្ចចរចាណាមួយបានកើងឡើង ឡើយដោយសារតែលោក Cook បានដិសេធមិនជួប (Musk) ខណ:ដែលកាលនោះ Tesla មានតម្លៃនៅលើទីផ្សារប្រហែលជា ៦ភាគរយ នៃតម្លៃប៉ុណ្ណោះ។

ការចេញមុខបកស្រាយ ឬបំភ្លឺនេះត្រូវបានធ្វើឡើងក្រោយពីសារព័ត៌មានធំៗជាច្រើនចុះផ្សាយថា លោក Elon Musk បានជួបពិភាក្សាគ្នា ជាមួយលោក Tim Cook តាមរយ:ទូរស័ព្ទកាលពីឆ្នាំ២០១៦ ដោយក្នុងនោះ Musk ស្នើឱ្យ Apple ទិញ Tesla ព្រមទាំងស្នើសុំធ្វើ ជា នាយកប្រតិបត្តិ ប៉ុន្តែមិននាយកប្រតិបត្តិក្រុមហ៊ុន Tesla ទេ គឺនាយកប្រតិបត្តិក្រុមហ៊ុន Apple ទើបធ្វើឱ្យលោក Cook ខឹង និងបាន ប្រើពាក្យ «f*ck you» នៅមុនពេលចុចបិទទូរស័ព្ទទៀតផង។

ព័ត៌មាននេះត្រូវបានសារព័ត៌មានធំៗចុះផ្សាយដោយដកស្រង់ចេញពីសៀវភៅមួយក្បាលដែលមានឈ្មោះថា « Power Play: Tesla, Elon Musk, and the Bet of the Century» សរសេរដោយលោក Tim Higgins ។

លោក Tim Higgins បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា លោកសរសេរសៀវភៅនោះឡើយដោយយោងតាមខ្លឹមសារ ដែល លោក Elon Musk ធ្លាប់បានបង្ហោះនៅលើ Twitter រួមនឹងសំដីរបស់ជំនួសការលោក Elon Musk ម្នាក់ទៀត៕