(តូក្យូ)៖ គិតត្រឹម៉ោង ៥ល្ងាច(ម៉ោងនៅកម្ពុជា) លើវិញ្ញាសារទូកក្តោងដែលបានឈ្នះមេដាយមាស បានធ្វើឲ្យក្រុមអត្តពលិកចិន នៅតែបន្តឈរលេខរៀងទី១ នៃតារាងមេដាយសរុប ៤៥គ្រឿងស្មើគ្នាជាមួយគូប្រជែងអត្តពិលអាមេរិក តែក្រុមចិនមានមេដាយមាស ២១គ្រឿងច្រើនជាងគេ ដ្បិតក្រុមម្ចាស់ផ្ទះជប៉ុន ឈរលខរៀងទី២ រកបានសរុប ២៩គ្រឿងបណ្តោះអាសន្ននៃការប្រជែងមេដាយក្នុងព្រឹត្តិការណ៍ Tokyo Olympic 2020។

ក្រុមចិន នៅតែបន្តឈរកំពូលតារាងមេដាយបន្ទាប់ពីវិញ្ញាសារកីឡាទូកក្តោង កីឡាការិនី Lu Yunxiu ដណ្តើមបានមេដាយមាសជូនជាតិនៅ Tokyo Olympic 2020 ដែលធ្វើបាន ៣៦ពិន្ទុដែលបានយកឈ្នះគូប្រជែងមកពីបារាំង Charline Picon នឹងអត្តពលិកអង់គ្លេស Emma Wilson។

ក្រុមចិន នៅតែបន្តធ្វើបានល្អដោយអាចរកបានមេដាយមាស ២១គ្រឿង ប្រាក់នឹងសំរិទ្ធ ១២គ្រឿងស្មើគ្នា រីឯក្រុមជប៉ុន មានមេដាយមាស ១៧គ្រឿងប្រាក់ ៤គ្រឿងនឹងសំរិទ្ធ ៨គ្រឿង ខណៈក្រុមអាមេរិក មានមេដាយមាស ១៦គ្រឿងប្រាក់ ១៧នឹងសំរិទ្ធ ១២គ្រឿងដែលជាក្រុមឈរនៅលេខរៀង(Top 3) គ្រាដែល ៣ក្រុមទៀតមានអត្តពលិករុស្ស៊ី រកបានមេដាយសរុប ៣៦គ្រឿង, អូស្ត្រាលី រកបាន ២៦គ្រឿងនឹងក្រុមអង់គ្លេស រកបានសរុប ២៧គ្រឿង៕