(ភ្នំពេញ)៖ អ្នកណាៗក៏ស្គាល់ អាល់បឺត អាញស្ដាញ ដែរ ដោយលោកត្រូវបានពិភពលោកទទួលស្គាល់ថាជាកំពូលអ្នកវិទ្យាសាស្ត្រមួយរូប។ មានសៀវភៅជាច្រើនបាននិយាយអំពីប្រវត្តិរបស់លោក ក្នុងនោះគេបានបញ្ជាក់ដែរថា មានឧបករណ៍វិទ្យាសាស្ត្រសាមញ្ញមួយ បានជំរុញឱ្យលោកខិតខំស្រាវជ្រាវអំពីវិទ្យាសាស្ត្រ រហូតក្លាយជាអ្នកវិទ្យាសាស្ត្រមួយរូបដ៏ល្បីល្បាញ។

* តើឧបករណ៍នោះជាអ្វី ហើយវាជំរុញអាញស្ដាយដោយរបៀបណា?

អាល់បឺត អាញស្តាញ (Albert Einstein) កើតនៅប្រទេសអាល្លឺម៉ង់ ប៉ុន្តែមានសែស្រឡាយជាជនជាតិជ្វីហ្វ ហេតុនេះហើយទើបនៅពេល ហ៉ីត្លែរ ឡើងកាន់កាប់អំណាចជាមេដឹកនាំអាល្លឺម៉ង់ គ្រួសារអាញស្តាញក៏ចាំបាច់ត្រូវភៀសខ្លួនទៅរស់នៅក្រៅប្រទេស ដូចជា ប្រទេសអ៉ីតាលី ប្រទេសស្វីសជាដើម។

នៅពេលលោកមានអាយុ ៥ ឆ្នាំ ឪពុករបស់លោកបានទិញ «ត្រីវិស័យ» ទុកជាកាដូក្នុងថ្ងៃកំណើត។ អាញស្តាញយកត្រីវិស័យមកផ្អៀងផ្អងពិនិត្យមើល ហើយសញ្ជឹងគិតថា ហេតុអ្វីបានជាទ្រនិចរបស់វាបែរទៅរកតែទិសខាងជើងដូច្នេះ? ប្រការនេះហើយដែលជាប្រភពនាំមកនូវការរកឃើញអាថ៌កំបាំងផ្សេងៗនៅពេលក្រោយមកទៀត។ តើអ្នកណាទៅនឹកស្មានថា ត្រីវិស័យមួយគ្រឿងនោះ គឺជាចំណុចចាប់ផ្តើមធ្វើឱ្យលេចឡើងអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យរូបនេះ?

ជាការពិតណាស់ អ្វីដែលអាញស្តាញបានរកឃើញនោះ មានដូចជាទ្រឹស្តីរូបវិទ្យាក្វាន់ត័ម (Quantum Physics) ទ្រឹស្ដីសម្ពន្ធភាពពិសេស ទ្រឹស្ដីសម្ពន្ធភាពទូទៅ សមីការ E=mc² ក៏ដូចជាឧបករណ៍វិទ្យាសាស្ត្រដ៏ច្រើនទៀត ដូចជា ម៉ាយក្រូហ្វូន កាំរស្មីឡាហ្ស៊ែរ កាំរស្មីអ៉ិចជាដើម។ ពិភពលោកបានចាត់ទុកថា អាញស្តាញនឹងស្ថិតនៅក្បែរមនុស្សយើងជារៀងរហូត ដរាបណាពិភពលោក និងចក្រវាលនេះនៅតែមានចលនាស្របទៅតាមទ្រឹស្តីរបស់លោក៕