(ភ្នំពេញ)៖ ជំងឺរាតត្បាតកូវីដ-១៩ បាននាំមកនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយដែលពិភពលោកបានជួបប្រទះ ដោយឡែកប្រទេសកម្ពុជាក៏បានទទួលរងនូវផលប៉ះពាល់នេះដែរ។ អាជីវកម្មជាច្រើនបានត្អូញត្អែរ អំពីការបាត់បង់ប្រាក់ចំណូល ហើយស្ថាប័នហិរញ្ញវត្ថុជាច្រើនក៏មិនមានករណីលើកលែងដែរ។ ទោះយ៉ាងណាសម្រាប់ធនាគារពាណិជ្ជ ឈីហ្វ ដែលជាធនាគារដែលទើបតែបង្កើតថ្មី ក៏ប៉ុន្តែ មានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេស នៅតែអាចដំណើរការទៅបានយ៉ាងរលូន។

ទន្ទឹមនឹងការទទួលបានប្រាក់ចំណេញបន្ទាប់ពីការបើកដំណើរការនៅឆ្នាំដំបូង ធនាគារ ឈីហ្វ ក៏បាន ផ្តោតសំខាន់ផងដែរ ទៅលើភាពស្មោះត្រង់ក្នុងការធ្វើអាជីវកម្ម ជាជាងភាពចំណេញ ពីការធ្វើអាជីវកម្មនៅក្នុង យុទ្ធសាស្ត្រអាជីវកម្មរយៈពេលវែងរបស់ខ្លួន និងប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវការទទួលខុសត្រូវដល់ សង្គម។

លោក បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិ ធនាគារ ឈីហ្វ បានថ្លែងថា៖ «ធនាគារ ឈីហ្វ កំពុងធ្វើការដើម្បីអនាគតកាន់តែប្រសើរ សម្រាប់ប្រជាជននៅក្នុងប្រទេសកម្ពុជា ហើយមួយផ្នែកទៀត គឺកំពុងត្រៀមខ្លួនសម្រាប់ស្ថានការណ៍អាក្រក់ផងដែរ»

លោក ម៉ូរ៉ារិទ្ធ បានបន្តថា៖ «តារាងតុល្យការរបស់យើង គឺស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ និងអាចប្តូរទៅជាលំហូរសាច់ប្រាក់បានគ្រប់ពេល។ យើងបាន រកប្រាក់ចំណេញតាំងពីឆ្នាំ ២០១៥។ ហើយយើងមិនដែលមានការខាតបង់ ខណៈដែលទុនបំរុង របស់យើងបានកើនឡើងគួរអោយកត់សំគាល់។ នេះបង្ហាញថា អតិថិជនបានគាំទ្រ និងជឿជាក់លើ ធនាគារ ឈីហ្វ កាន់តែខ្លាំងឡើងៗ»

ការរៀបចំខ្លួនឲ្យបានល្អ អនុញ្ញាតឲ្យធនាគារ ឈីហ្វ យកចិត្តទុកដាក់ទៅលើបុគ្គលិក ក៏ដូចជាការការពារអតិថិជនតាមរយៈការរៀបចំឥណទានឡើងវិញ ដែលត្រូវបានណែនាំ ដោយធនាគារជាតិនៃកម្ពុជា និង ការប្រមូលបំណុល។ ទោះយ៉ាងណា លោកបណ្ឌិត អះអាងថា ធនាគារ ឈីហ្វ នៅតែប្រកាន់ខ្ជាប់នូវវិធានការណ៍ជាច្រើនដើម្បីត្រៀមខ្លួនសម្រាប់ស្ថានការណ៍ដែលអាក្រក់បំផុតដោយសារតែភាពដែលមិនអាចទាយទុកជាមុនបាននៃជំងឺ រាតត្បាត។

លោកបណ្ឌិត បន្តថា៖ «ធនាគារ ឈីហ្វ តែងតែធ្វើការពិចារណាស្ថិតក្រោមការ ត្រួតពិនិត្យច្បាស់លាស់។ ជាដំបូង យើងត្រូវពង្រឹងកត្តាខាងក្នុងជាមុនសិន។ ទី ២ យើងគ្រប់គ្រងការចំណាយដោយប្រុងប្រយ័ត្នដើម្បី បម្រុងថវិកាក្នុងស្ថានភាពបែបនេះ។ ទីបី យើងកំពុងបន្តផ្លាស់ប្តូរយ៉ាងសកម្មដើម្បីធ្វើឲ្យផលិតផល របស់យើងដើរតាមសម័យកាលឌីជីថល។ នេះគឺដោយសារតែអំឡុងពេលដែលមានរោគរាតត្បាត ប្រជាជនត្រូវអនុវត្តការរក្សាគម្លាតសង្គម»

ធនាគារ ឈីហ្វ ក៏បានបង្កើនការផ្លាស់ប្តូរជាធនាគារឌីជីថលក្នុងអំឡុងពេលនេះ ដើម្បីធានាថា អតិថិជននៅតែអាចប្រើប្រាស់សេវាកម្មនៅពេលពួកគេនៅផ្ទះ។ ជាមួយនឹងសេវាធនាគារចល័ត របស់ធនាគារ ឈីហ្វ ដែលអតិថិជនអាចពិនិត្យមើលសមតុល្យរបស់ខ្លួនដោយមិនចាំបាច់មកធនាគារ។ ទីពីរ ពួកគេអាចប្រើសេវាកម្មបញ្ចូលទឹកប្រាក់ដូចជាការទិញកាតទូរស័ព្ទ ការបង់ប្រាក់តាម អ៊ិន ធើរណែត និងការទូទាត់ផ្សេងៗផងដែរ។

អតិថិជនក៏អាចផ្ទេរប្រាក់ទៅកាន់គណនីដទៃទៀតរបស់ធនាគារ ឈីហ្វ បានផងដែរ។ ពួកគេក៏អាចពិនិត្យ មើលសេវាកម្មឥណទានដែលធនាគារ ឈីហ្វ មាននិងអាចទទួលបានព័ត៌មាន និងសារផ្សេងៗទៀតនៅ លើទូរស័ព្ទដៃ។

លោក បណ្ឌិត ថ្លែងថា៖ «យើងត្រូវបន្តធ្វើការផ្លាស់ប្តូរជាធនាគារឌីជីថលឲ្យកាន់តែស៉ីជម្រៅតាមដែលអាចធ្វើទៅបានក្នុងអំឡុងពេលនេះ ដើម្បីចាប់យកជាឱកាសសម្រាប់ពេលអនាគត»