(ភ្នំពេញ)៖ ក្រុមហ៊ុន កម្ពុជាតេលា ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខនៅកម្ពុជា បាននាំចូលផលិតផលប្រេងមួយប្រភេទទៀតហើយ ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការ របស់អតិថិជន ដែលត្រូវការផលិតផលប្រេងឥន្ធនៈគុណភាពខ្ពស់ សម្រាប់ថែទាំយានយន្តតាមស្តង់ដាកំណត់របស់ក្រុមហ៊ុនផលិត គឺប្រេងម៉ាស៊ូតស៊ុបពែរ អឺរ៉ូ ៥(EURO 5) ដែលជាផលិតផលថ្មី និងអាចជួយសម្អាតម៉ាស៊ីនយានយន្តបានល្អជាងមុន និងបង្កើនថាមពលសម្រាប់រថយន្តល្បឿនលឿនធ្វើដំណើរបានកាន់តែឆ្ងាយ។

ប្រេងម៉ាស៊ូតស៊ុបពែរអឺរ៉ូ៥ ដែលជាផលិតផលថ្មីដែលមានគុណភាពខ្ពស់របស់ក្រុមហ៊ុន កម្ពុជាតេលា មានអត្ថប្រយោជន៍ច្រើនដូចជា៖ជួយសម្អាតម៉ាស៊ីនយានយន្តបានល្អ និងមិនឱ្យមានច្រេះ, បង្កើនថាមពលសម្រាប់រថយន្តល្បឿនលឿនស្ទុះខ្លាំងធ្វើដំណើរបានកាន់តែឆ្ងាយ និងជួយការពារបរិស្ថាន និងកាត់បន្ថយផ្សែងពុលបានច្រើន។

ចំពោះផលិតផលថ្មីប្រេងម៉ាស៊ូតស៊ុបពែរ អឺរ៉ូ៥ (Euro 5)នេះ មានលក់នៅគ្រប់ស្ថានីយតេលាទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាហើយ អតិថិជនអាចស្វែងរក ប្រេងម៉ាស៊ូតស៊ុបពែរអឺរ៉ូ៥នេះប្រើប្រាស់បាន ដើម្បីជួយថែរក្សាម៉ាស៊ីនយានយន្តបានល្អ និងប្រើប្រាស់កាន់តែយូរអង្វែង៕