(ណេវេដា)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាមេរិក បានគ្រងតំណែងជើងឯកពានរង្វាន់ប្រចាំតំបន់អាមេរិកខាងជើង COCACAF Gold Cup 2021 ក្រោយពេលយកឈ្នះក្រុមខ្លាំងមិចស៊ិក ដោយលទ្ធផល ១-០ ក្នុងនាទីបន្ថែម ១៥នាទី ២ដងនៅវគ្គផ្តាច់ព្រ័ត្រនាព្រឹកថ្ងៃចន្ទ ទី០២ ខែសីហានេះ (ម៉ោងនៅកម្ពុជា)។

នេះជាលើកទី៧ ផងដែរនៅពេលក្រុមម្ចាស់ផ្ទះអាមេរិកបាន លើកពានប្រចាំតំបន់មួយនេះ គ្រាដែលឈ្នះចុងក្រោយក្នុងឆ្នាំ២០១៧ មុនមកឈ្នះមិចស៊ិកដែលជាក្រុមការពារជើងឯក Gold Cup ដែលពួកគេបានឈ្នះឆ្នាំ២០១៩ នៅទឹកដីអាមេរិកនេះដែរ។

អាមេរិក នៅតែអាចធ្វើបាន ដ្បិតគ្មានកីឡាករពាក់លេខ១០ Christian Pulisic ក៏ដោយ ដោយសារជាប់កាតព្វកិច្ចជាមួយក្លិបតោខៀវ Chelsea ដ្បិតកីឡាមាឌល្អិតខាងលើ ក៏ទើបជួយសហរដ្ឋអាមេរិកលើកពាន CONCACAF Nations League កាលពី ២ខែមុនផងដែរក្នុងម៉ោងថែមដូចគ្នា ៣-២ នៅពេល Pulisic ជាអ្នកស៊ុតគ្រាប់ជ័យជម្នះនោះ។

លេង ៦ប្រកួតរហូតដល់ឈ្នះពាននេះ អាមេរិករបូតតែ ១គ្រាប់គត់ និងបិទបានស្អាតមិនរបូតទៀតឡើយចាប់ពីវគ្គ ៨ក្រុមមកដូចទៅនឹងគូប្រជែងដែលជោគជ័យពាននេះបាន ១១លើកច្រើនជាងគេមិចស៊ិកនោះ របូតតែ ១គ្រាប់ផងដែរក្នុងនាមជាក្រុមដែលបញ្ចប់លេខ១ពីក្នុងពូល A និងពូល B មក៕