(ភ្នំពេញ)៖ បើនិយាយពីតំបន់អចលនទ្រព្យសំខាន់ៗក្នុងរាជធានីភ្នំពេញ គេប្រហែលជាមិនមើលរំលងបានឡើយ ពីតំបន់ដ៏មានសក្ដានុពលជ្រោយចង្វារតាមបណ្តោយផ្លូវជាតិលេខ៦អា ដែលជាផ្លូវមួយតភ្ជាប់ពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តសំខាន់ៗរបស់កម្ពុជា ព្រមទាំងជាទីតាំងមួយដែលភាពមមាញឹកបំផុតក្នុងមួយរយៈពេលចុងក្រោយនេះ។ មិនថាសាលារៀន មន្ទីរពេទ្យ អាគារពាណិជ្ជកម្ម កន្លែងកម្សាន្ត និង ភោជនីយដ្ឋាន គឺបានផ្តុំគ្នាដាក់ទីតាំងនៅតំបន់នោះដែលងាយស្រួលក្នុងការរស់នៅ និងកាន់តែសំបូរបែបផងដែរ។

ចំណែកគម្រោងបុរី ឌឹ ផ្លរ៉ា ឯណេះវិញ ដែលមានទីតាំងស្ថិតលើផ្លូវជាតិលេខ៦អានេះ ក៏បានបន្ថែមមុខងារជាច្រើនចូលក្នុងគម្រោងរបស់ខ្លួន ដែលមិនធ្វើអោយអតិថិជនទិញផ្ទះហើយខកចិត្តខកបំណងឡើយ និង បានប្រែក្លាយតំបន់នេះទៅជាសហគមន៍រស់នៅដ៏ធំមួយ ជាមួយមុខងារសំខាន់ៗមានដូចជា សួនឧទ្យាន ក្លឹបកីឡា ផ្សារទំនើប និង មជ្ឈមណ្ឌលសន្និបាត។

នៅពេលលោកអ្នកធ្វើដំណើរចូលក្នុងគម្រោង បងប្អូននឹងឃើញសួនឧទ្យានដ៏ធំ រងចំាស្វាគមន៍ រាល់ពេលលោកអ្នកធ្វើដំណើរ ចូលក្នុងគេហដ្ឋានអមជាមួយខ្យល់បរិសុទ្ធពីធម្មជាតិពិតៗ លោកអ្នកក៏អាចលំហែអារម្មណ៌ជាមួយគ្រួសារ មិត្តភក្តិ នៅទីតាំងនេះបាន ព្រមទាំងមានក្លឹបកីឡាដ៏ទំនើបត្រូវបានបំពាក់នូវមុខងារយ៉ាងសំបូរបែប និង អាងហែលទឹកផ្តល់ជូនលោកអ្នកនូវរាងកាយរឹងមំា និងសុខុមាលភាព ជូនអតិថិជនគ្រប់ពេលវេលា។

ផ្សារទំនើប ឌឹ ផ្លរ៉ា ស្វែរ នឹងចាប់ផ្តើមបើកដំណើរការនាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ មានទីតាំងស្ថិតនៅចំកណ្តាលគម្រោងតែម្តង ដើម្បីបំរើជូននូវ ម្ហូបអាហារ បន្លែសាច់ ជូនបងប្អូនរស់នៅក្នុងតំបន់ ជាពិសេសគឺបងប្អូនដែលស្ថិតនៅក្នុងបុរីតែម្តង និង ហាងទំនើបជាច្រើនបន្ថែមទៀតមានដូចជា៖

* ភោជនីយដ្ឋាន និង ហាងកាហ្វេ
* ហាងលក់សម្លៀកបំពាក់
* ផ្សារទំនើបលក់ទំនិញគ្រប់ប្រភេទ
* ហាងលក់បន្លែ និង ផ្លែឈើ
* ឱសថស្ថាន
* សួនកម្សាន្តលក្ខណៈគ្រួសារថែមទៀតផងដែរ។

មជ្ឈមណ្ឌលសន្និបាត ឌឹ ផ្លរ៉ា ផ្លាហ្សា នឹងផ្ដល់ជូននូវសេវាកម្មរៀបចំកម្មវិធីផ្សេងៗ ជាពិសេស កម្មវិធីរៀបចំមង្គលការតែម្តង។ ជាមួយនឹងការច្របាច់បញ្ចូលគ្នា នូវរចនាបថបែបខ្មែរ លាយឡំជាមួយរចនាបថបែបបស្ចិមប្រទេស ដែលមានលក្ខណៈទំនើបប្លែកភ្នែក។

ទាំងអស់នេះសុទ្ធសឹងតែផ្តល់ជូនគ្រប់អតិថិជនដែលរស់នៅក្នុងបុរីផ្ទាល់តែម្តង។ ជាយ៉ាងក្នុងគម្រោងទាំងមូល ក៏បានធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ជាមួយនឹងការសាងសង់លំនៅដ្ឋានតាមរយៈ ការរចនាម៉ូតបែបខ្មែរនិងអឺរ៉ុបរួមបញ្ចូលគ្នាក្នុងគោលបំណងផ្តល់អោយអតិថិជនរស់នៅក្នុងលំនៅដ្នានដ៏ទំនើបមានគុណភាព និង ជាទីឋានបង្កើតក្កីសុខ សុភមង្គលពេញបរិបូរជូនគ្រប់អតិថិជនទាំងអស់។

អ្វីកាន់តែពិសេសនោះ ដើម្បីអបអរក្នុងឱកាសបើកលក់សាកល្បង នូវវត្តមានថ្មី របស់ ផ្សារទំនើប ឌឹ ផ្លរ៉ា ស៊្វែរ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ៖

* រាល់ការទិញគ្រប់ប្រភេទផ្ទះទាំងអស់ លោកអ្នកនឹងទទួលបានម៉ាស៉ីនរត់ហាត់ប្រាណសេរីថ្មីមួយគ្រឿងភ្លាមៗ
* ទិញភ្លាម ចូលនៅភ្លាម
* បង់ឥតការប្រាក់ 0% គ្រប់គម្រោងទាំងអស់រហូតដល់សំណង់ផ្ទះរួចរាល់
* បង់ប្រចាំខែទាបបំផុតត្រឹមតែ ១% ប៉ុណ្ណោះក្នុង១ខែ
* បញ្ចុះតម្លៃពិសេសរហូតដល់ ៩%
* បង់រំលស់ការប្រាក់ត្រឹមតែ ៤.៩៩% ប៉ុណ្ណោះជាមួយធនាគារជាដៃគូ
* ការផ្ដល់ជូនពិសេសនេះគឺ សម្រាប់ខែសីហាតែប៉ុណ្ណោះ ដូច្នេះសូមរួសរាន់ឡើង មកមុនទទួលបានទីតំាងល្អមុន និងមានផ្ទះច្រើនជម្រើសសម្រាប់ជ្រើសរើស៕

សូមអញ្ជើញមកការិយាល័យលក់នៃបុរី ឌឹ ផ្លរ៉ា ដើម្បីពិគ្រោះ និងទស្សនាផ្ទះគំរូពិតដែលស័ក្ដិសមបំផុតសម្រាប់ក្រុមគ្រួសារលោកអ្នក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 010 366 886 / 087 366 886 និងអាចទំនាក់ទំនងមកកាន់ប្រព័ន្ធបណ្តាញសង្គមរបស់បុរី ឌឹ ផ្លរ៉ាផ្ទាល់តាមរយៈ៖

* ហ្វេសបុកផេកផ្លូវការ (Facebook) The Flora https://www.facebook.com/boreytheflora
* អ៉ីនស្តាក្រាម (Instagram): https://instagram.com/boreytheflora/
* តេលេក្រាម (Telegram) : https://t.me/theflora5678
* យូធូប: https://www.youtube.com/c/TheFLORA

សូមទស្សនាវីដេអូខាងក្រោម៖ https://www.youtube.com/c/TheFLORA