(តូក្យូ)៖ ក្រុមអត្តពលិកឥណ្ឌូនេស៊ី រកបានមេដាយមាសដំបូងក្នុងព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic 2020 លើវិញ្ញាសារវាយសីផ្នែកនារីជាគូ ខណៈដែលក្រុមអត្តពលិកចិន នៅតែបន្តឈរលេខ ១កំពូលតារាងរកបានមេដាយមាស ២៤គ្រឿងច្រើងជាងគេដែលលទ្ធផលនេះគិតត្រឹមម៉ោង ២រសៀល(ម៉ោងនៅកម្ពុជា)។ថ្ងៃទី២ ខែសីសហា ឆ្នាំ២០២១។

ក្រុមអត្តពលិកឥណ្ឌូនេស៊ី នៅពេលនេះរកបានមេដាយមាស ១គ្រឿងហើយលើវិញ្ញាសារវាយស៊ីជាគូផ្នែកនារី ដោយបានយកឈ្នះក្រុមចិន ក្នុងលំដាប់ពិន្ទុ ២សិតជាប់គ្នា ២១-១៩,២១-១៥ ដែលក្រុមចិន យកបានមេដាយប្រាក់ នៅពេលដែលក្រុមកូរ៉េខាងត្បូង យកបានមេដាយសំរិទ្ធ ខណៈគិតត្រឹមម៉ោង ២រសៀល(ម៉ោងនៅកម្ពុជា) ក្រុមអត្តពលិកចិន រកបានមេដាយសរុប ៥៣គ្រឿងដោយមានមេដាយមាស ២៤គ្រឿង,ប្រាក់ ១៥គ្រឿងនឹងសំរិទ្ធ ១៤គ្រឿង។

ហើយការប្រជែងមេដាយនេះ ក្រុមសហរដ្ឋអាមេរិក នៅតែជាក្រុមរកបានមេដាយច្រើនជាងគេសរុប ៦០គ្រឿងតែមានមេដាយមាសតែ ២០គ្រឿង,បា្រក់ ២៤គ្រឿងនឹងសំរិទ្ធ ១៦គ្រឿង ខណៈម្ចាស់ផ្ទះជប៉ុន ឈរលេខរៀងទី៣ មានមេដាយមាស ១៧គ្រឿង,ប្រាក់ ៥គ្រឿងនឹងសំរិទ្ធ ៩គ្រឿង៕