(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យា FinTech ដ៏ល្បីរបស់អាមេរិក Square ដែលជារបស់លោក Jack Dorsey សហស្ថាបនិក និងជា CEO របស់ Twitter បានប្រកាសចំណាយលុយរហូតដល់ ២៩ពាន់លានដុល្លារអាមេរិក ក្នុងការទិញយកក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ប្រាក់តាមអនឡាញដ៏ល្បីរបស់អូស្ត្រាលី Afterpay Ltd ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចព្រមព្រៀងទិញលក់នេះត្រូវបានគេមើលឃើញថា ជាការទិញលក់មួយដ៏ធំ ហើយអ្វីដែលជាពិសេសនោះគឺ ក្រោម កិច្ចព្រមព្រៀងនេះនឹងជួយឱ្យ Square មានឥទ្ធិពលកាន់តែខ្លាំងនៅលើទីផ្សារអាមេរិក ក្នុងការផ្ដល់សេវាកម្មទូទាត់ប្រាក់តាមអនឡាញ ខណៈដែល Afterpay នឹងឈានចូលទីផ្សារអាមេរិកឆាប់ៗផងដែរ។

Afterpay គឺជាក្រុមហ៊ុនផ្ដល់សេវាកម្ម buy now, pay later មានអ្នកន័យថា សម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្ម របស់ Afterpay គឺអាចទិញទំនិញផ្សេងៗនៅក្នុងប្រទេសអូស្ត្រាលីបានដោយមិនចាំបាច់បង់ប្រាក់ភ្លាមៗឡើយ ពោលគឺ ជំពាក់ និងបន្ទាប់មកគឺ Afterpay នឹងកាត់ប្រាក់តាមក្រោយនៅពេលដែលអតិជនបញ្ចលប្រាក់ក្នុងគណនី ប៉ុន្តែគិតការប្រាក់។

គួរបញ្ជាក់ផងដែរថា ការទិញលក់នេះ មិនបានបញ្ជាក់លម្អិតពីការទូទាត់ប្រាក់ឡើយ ប៉ុន្តែប្រភពច្បាស់ការបានលើកឡើងថា ម្ចាស់ក្រុមហ៊ុន Afterpay អាចទទួលបានភាគហ៊ុនរបស់ Square ត្រឡប់ទៅវិញខ្លះ ដើម្បីជាការដោះដូរ ពោលគឺមានការ បង់លុយជាសាច់ប្រាក់ រួមនឹងការដោះដូរជាហ៊ុនខ្លះ៕