(តូក្យូ)៖ ការប្រកួតប្រណាំងទូកក្តោងនៅថ្ងៃចន្ទនេះនៃព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic Games ត្រូវបានពន្យារពេល ដោយសារតែស្ថានភាពអាកាសធាតុ មិនអំណោយផល, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ។

យោងតាមអ្នករៀបចំកម្មវិធីការប្រកួតទាំងអស់នៅថ្ងៃចន្ទនេះ ដែលគេឲ្យឈ្មោះថា Men's 49er និង Women's 49er FX, ត្រូវបានពន្យារពេលរហូតដល់ថ្ងៃអង្គារ បន្ថែមទៅលើការប្រណាំង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃនោះ នៅពេលដែលកីឡាការិនីអេស្ប៉ាញ ក៏បានបង្ហាញថា«មុនការប្រកួតដណ្តើមមេដាយ គឺមានខ្យស់បកតិចៗមុនការប្រកួត៕