(ឡុងដ៏)៖ អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស Gary Cahill បានប្រកាសនៅថ្ងៃអាទិត្យ ថាលោកបានចាកចេញពីក្លិប Crystal Palace ហើយបន្ទាប់ពីលេងបាន ២រដូវកាលជាមួយក្លិបដែលលេងនៅលីគអង់គ្លេស Premier League។នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ។

ខ្សែការពារកណ្តាលមានវ័យ៣៥ឆ្នាំ Cahill បានបង្ហាញខ្លួន ៤៧ដងនៅក្នុងការប្រកួតទាំងអស់របស់ក្លិប Crystal Palace ចាប់តាំងពីចូលរួមជាមួយក្លិបតាំងពីខែសីហា ឆ្នាំ២០១៩ ក្រោយពីចាកចេញពីក្លិបតោខៀវ Chelsea ខណៈដែលកីឡាកររូបនេះក៏បានលើកឡើងថា «បន្ទាប់ពីបានគិតពិចារណាជាច្រើនលើក ខ្ញុំអាចបញ្ជាក់ថា ខ្ញុំបានចាកចេញពីក្លិប Crystal Palace FC បន្ទាប់ពីលេងបានរយៈពេល ២ឆ្នាំ»

ខ្សែការពារដែលលេងបាន ៦១ប្រកួតឲ្យក្រុមជម្រើសជាតិអង់គ្លេស នៅចន្លោះឆ្នាំ២០១០ដល់២០១៨ នៅមិនទាន់បង្ហាញថាពីអនាគតថាបន្តអាជីពបាល់ទាត់ទៀតនោះទេ នៅពេលដែលលោកធ្លាប់ឈ្នះពាន Premier League, FA Cup, League Cup, Champions League នឹង Europa League ជាមួយក្លិប Chelsea នឹងជាអតីតខ្សែការពារ Bolton និង Aston Villa ផងដែរ៕