(តូក្យូ)៖ ក្រុមអត្តពលិកចិន លើវិញ្ញាសារជិះកង់ជាក្រុមផ្នែកនារី ដណ្តើមបានមេដាយមាស ១គ្រឿងធ្វើឲ្យក្រុមចិន បន្តរកបានមេដាយាមាស ២៨គ្រឿងសរុបទាំងមេដាយប្រាក់នឹងសំរិទ្ធមានដល់ទៅ ៥៨គ្រឿងបណ្តោះអាសន្នហើយនៅតែឈរលេខរៀងទី១ ក្នុងតារាងមេដាយច្រើនជាងក្រុមជប៉ុន នឹងសហរដ្ឋអាមេរិក ខណៈដែលក្រុមអត្តពលិកអូស្រ្តាលី ក៏បានមេដាយមាស ១៤គ្រឿងផងដែរគិតត្រឹមម៉ោង ៥ល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ(ម៉ោងនៅកម្ពុជា)។

នេះជាការរកបានមេដាយមាសលើកវិញ្ញាសារជិះកង់ផ្នែកនារី របស់អត្តពលិកចិន Bao Shanju នឹង Zhong Tianshi ដែលបានយកឈ្នះក្រុមអាល្លឺម៉ង់នឹងក្រុមរុស្ស៊ី ខណៈនេះការធ្វើបានកំណត់ត្រាថ្មីរបស់ក្រុមចិន ដែលអាចធ្វើបានក្នុងថិរវេលា ៣១.៨០៤វិនាទី គ្រាដែលកីឡាការិនី Zhong រួមជាមួយកីឡាការិនី Gong Jinlie ធ្លាប់ធ្វើបានកាលពីប្រកួតកម្រិតពិភលោក ២០១៥ ក្នុងថិរវេលា ៣២.០៣៤វិនាទី។

ដោយគិតត្រឹមពេលម៉ោង ៥ល្ងាចក្រុមអត្តពលិកចិន នៅតែបន្តឈរលេខរៀងទី១ មានមេដាយសរុប ៥៨គ្រឿងតែមានមេដាយមាស ២៨គ្រឿង ខណៈក្រុមម្ចាស់ផ្ទះជប៉ុន មានមេដាយសរុប ៣២គ្រឿងមានមេដាយមាស ១៧គ្រឿងហើយក្រុមសហរដ្ឋអាមេរិក រកបាន ៦១គ្រឿងមេដាយមាស ២១គ្រឿងបណ្តោះអាសន្ន៕