(តូរីន)៖ ខ្សែការពារ Giorgio Chiellini ដែលជួយក្រុមអ៉ីតាលីលើកពានអឺរ៉ុប Euro 2020 នៅពេលនេះបន្តកិច្ចសន្យថ្មីជាមួយក្លិបកំពូល Juventus ដល់ឆ្នាំ២០២៣ ដែលធ្វើឲ្យរូបគេនឹងលេងជាមួយក្លិបសេះបង្កងរយៈ ១៨ឆ្នាំ ខណៈបច្ចុប្បន្នរូបគេមានវ័យ ៣៨ឆ្នាំទៅហើយ។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១។

Chiellini បានចូលមកកាន់ក្លិប Juventus កាលឆ្នាំ២០០៤ នឹងបានឈ្នះពានសរុប ១៤គ្រឿងគ្រាដែលពានលីគ Serie A លើកបាន ៩ដងចាប់តាំងពីរដូវកាល ២០១១ដល់២០២០ រួមជាមួយពាន Coppa Italia បានចំនួន ៥លើក ខណៈដែលរដូវកាលមុនរូបគេលេងបាន ២៥ប្រកួតគ្រប់កម្មវិធីទាំងអស់។

កិច្ចសន្យាថ្មីរបស់ខ្សែការពារ Chiellini ក៏អាចមានឱកាសជាប់ជម្រើសជាតិអីតាលី នៃការប្រជែងពាន World Cup 2022 ជាបន្តទៀតដែលនឹងរៀបចំពីខែវិច្ឆិការដល់ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកាតា៕