(ភ្នំពេញ)៖ ក្រុមការងារភេសជ្ជៈប៉ូវកម្លាំងមីស៉ីល បានប្រគល់រង្វាន់ ម៉ូតូ ZoomerX ០១គ្រឿង បន្ថែមទៀតដល់អ្នកឈ្នះរង្វាន់នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១។

អតិថិជនមានសំណាងឈ្នះរង្វាន់ម៉ូតូ ZoomerX ពីមីស៉ីល មានឈ្មោះ អ៊ុច សុខយ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរធ្វើការងារសំណង់ មានទីលំនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គាត់ទិញភេសជ្ជៈប៉ូវកម្លាំងមីស៉ីល តែ០២កំប៉ុងប៉ុណ្ណោះ នៅពេលឆ្លៀតទៅរកត្រីមកធ្វើម្ហូប បន្ទាប់ពីត្រឡប់ពីការងារសំណង់វិញ។

ក្រោយពីបានចូលទិញមីស៉ីល០២កំប៉ុងរួច លោក សុខយ៉ា និង ក្មួយប្រុសបានចេញដំណើរទៅរកត្រី ពេលគាស់ហូបតាមផ្លូវ ក៏ត្រូវបានរង្វាន់ម៉ូតូ០១គ្រឿងនេះតែម្តង គាត់អរយ៉ាងខ្លាំងក៏នាំគ្នាត្រឡប់មកប្រាប់អ្នកលក់វិញ។ អ្នកលក់ក៏បានទាក់ទងទៅក្រុមហ៊ុន ទើបមានការបញ្ជាក់ថាត្រូវរង្វាន់ ម៉ូតូពិតប្រាកដមែនធ្វើឱ្យផ្អើលគេឯងនៅទីនោះ សុំមើលក្រវិលកំប៉ុងគ្រប់ៗគ្នា។

ចំណែកឯអ្នកលក់ភេសជ្ជៈប៉ូវកម្លាំងមីស៉ីល ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ ZoomerX ខាងលើនេះ ក៏ទទួលបានកាដូ លើកទឹកចិត្តជាភេសជ្ជៈប៉ូវកម្លាំងមីស៉ីល ចំនួន៥០កេសផងដែរនោះគឺ លោក ពេជ្រ ភារម្យ អាយុ៣០ឆ្នាំ ជាអ្នកលក់ ភេសជ្ជៈនៅសង្កាត់ជើងឯក ខណ្ឌដង្កោ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងមីស៉ីល លោក ម៉ី ដារ៉ា បានសម្តែងការអបអរដល់អ្នកឈ្នះរង្វាន់ម៉ូតូនៅពេលនេះ ហើយលោកបានឆ្លើយតបទៅកាន់អ្នកចូលរួមអបអរថា មីស៉ីលពិតជាមានរង្វាន់ច្រើនដូចដែលល្បីប្រាកដមែន ហើយក្រុមហ៊ុនក៏បន្តរកឃើញអ្នកឈ្នះរង្វាន់ កាន់តែច្រើនឡើងៗជារៀងរាល់ថ្ងៃផងដែរ។ លោកក៏សូមជូនពរ ឱ្យអតិថិជនទាំងអស់ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងមីស៉ីល មានសំណាងឈ្នះរង្វាន់ធំគ្រប់ៗគ្នា។

ភេសជ្ជៈប៉ូវកម្លាំងមីស៉ីល មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាលុយសុទ្ធ និង រង្វាន់ម៉ូតូ ZoomerX ដ៏ច្រើនសន្ធឹកសន្ធាប់៕