(ភ្នំពេញ)៖ ក្រុមហ៊ុន Panasonic Cambodia បានបញ្ចេញម៉ូដែល ម៉ាស៊ីនត្រជាក់ XU ជំនាន់ថ្មីស៊េរីឆ្នាំ២០២១ ដែលមានមុខងារប្រើប្រាស់ដ៏អស្ចារ្យហើយ នៅមានកម្មវិធីប្រូម៉ូសិនពិសេស បានទាំងម៉ាស៊ីនត្រជាក់ បានទាំងសំណាង ដ៏អស្ចារ្យទៀត ដែលផ្តល់ឱកាសឈ្នះរង្វាន់ ដល់អតិថិជនទូទាំងប្រទេស។

Panasonic Cambodia រៀបចំកម្មវិធីចាប់រង្វាន់នេះឡើងក្នុងគោលបំណង ចង់ផ្តល់រង្វាន់លើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រផលិតផល Panasonic ដែលកម្មវិធីនឹងចាប់ផ្តើមពីថ្ងៃនេះរហូត ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

អតិថិជនទាំងអស់ នឹងមានឱកាសចូលរួមផ្សងសំណាង រាល់ការទិញម៉ូដែលម៉ាស៊ីនត្រជាក់ប្រភេទ ជាប់នឹងជញ្ជាំងណាមួយ នៅតាមបណ្តាហាងដៃគូចែកចាយ របស់ក្រុមហ៊ុន Panasonic នៅទូទាំងប្រទេស ដូចជា ផ្សារទំនើបអ៊ីអនម៉ល ហាង ណូជីម៉ា ក្រុមហ៊ុន KFour ក្រុមហ៊ុន Sunsimexco និងហាងលក់ផលិតផល អេឡិចត្រូនិក Bluetronics ។

ការផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេស បានទាំងម៉ាស៊ីនត្រជាក់ បានទាំងសំណាង រៀបចំឡើងជាមួយនឹងការណែនាំនូវម៉ូដែលថ្មី XU ជំនាន់ថ្មីស៊េរីឆ្នាំ២០២១ ដែលអាចភ្ជាប់កម្មវិធីគ្រប់គ្រងបញ្ជាម៉ាស៊ីនត្រជាក់ តាមអ៊ីនធឺណិត(Wifi) តាមរយៈកម្មវិធី Panasonic Comfort Cloud App ដែលធ្វើឲ្យអ្នកកាន់តែងាយស្រួល ក្នុងការគ្រប់គ្រងបញ្ជាម៉ាស៊ីនត្រជាក់បានគ្រប់ពេល គ្រប់ទីកន្លែង។

ម៉ាស៊ីនត្រជាក់ម៉ូដែលថ្មី XU ជំនាន់ថ្មីស៊េរីឆ្នាំ២០២១នេះ ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានមុខងារប្រើប្រាស់ពិសេសៗ គួរឲ្យភ្ញាក់ផ្អើលជាច្រើន ដូចជា ការការពារដ៏ពិសេសពីបាក់តេរី និងមេរោគដោយ nanoe ពេញ២៤ម៉ោង ដោយមានបំពាក់នូវឧបករណ៍ផលិត nanoe-X ជំនាន់ថ្មី ដែលមានសមត្ថភាព អាចផលិតរ៉ាឌីកាល់អ៊ីដ្រុកស៊ីល (ឬហៅថា រ៉ាឌីកាល់ OH) ដល់ទៅ៩.៦ ទី្រលានក្នុងមួយវិនាទី។

គុណប្រយោជន៍របស់វា អាចទប់ស្កាត់មេរោគ បាក់តេរី និងការបំពុលផ្សេងៗ ដែលមាននៅក្នុងខ្យល់អាកាស ឬតោងស្អិតជាប់នៅលើគ្រឿងបរិក្ខារផ្សេងៗ ថែមទាំងជួយកម្ចាត់ក្លិនមិនល្អ និងផ្តល់សំណើមដល់ស្បែកសរសៃសក់ថែមទៀត។

ក្នុងនោះក៏មានបច្ចេកវិទ្យា nanoe-G មានឧបករណ៍ចាប់សញ្ញាណអាចកម្ចាត់ល្អងធូលីតូចៗ ទំហំ PM2.5 បានយ៉ាងមានប្រសិទ្ធភាព ហើយក៏មានបំពាក់ i-Auto X ជាមួយឧបករណ៍ចាប់សញ្ញាណសំណើម និងផ្លិតបក់ Aerowings ថ្មី ឆ្លាតវៃជាងមុន។ ពិសេសមួយទៀតនោះ គឺបច្ចេកវិទ្យាទំនើប Eco+AI ដែលជួយផ្តល់នូវការសន្សំថាមពល រួមជាមួយនឹងភាពងាយស្រួលក្នុងការដំឡើង និងសេវាកម្មគួរជាទីពេញចិត្ត។

រាល់ការទិញម៉ាស៊ីនត្រជាក់ អតិថិជននឹងទទួលបានប័ណ្ណផ្សងសំណាង១សន្លឹក រួមជាមួយការផ្តល់ជូនសេវាកម្មដំឡើងដោយឥតគិតថ្លៃ រឺ ជើងទម្រតួម៉ាស៊ីនត្រជាក់ បំពាក់នៅក្រៅផ្ទះមួយ ដោយឥតគិតថ្លៃ។ កម្មវិធីចាប់រង្វាន់នេះ នឹងផ្តល់សំណាងឈ្នះរង្វាន់ ដល់អ្នកឈ្នះដល់ទៅ៥០នាក់ មានឱកាសឈ្នះម៉ូតូ៥គ្រឿង ម៉ាស៊ីនបោកសម្លៀកបំពាក់១០គ្រឿង ទូទឹកកក១៥គ្រឿង និងទូរទស្សន៍២០គ្រឿង។

អ្នកឈ្នះនឹងត្រូវបានចាប់ឆ្នោត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ហើយបញ្ជីឈ្មោះអ្នកឈ្នះ នឹងត្រូវប្រកាសនៅលើផេកហ្វេសប៊ុកផ្លូវការ Panasonic Cambodia មួយថ្ងៃក្រោយ បន្ទាប់ពីថ្ងៃចាប់ឆ្នោត។ ក្រុមការងារតំណាង Panasonic Cambodia នឹងទាក់ទងអ្នកឈ្នះរង្វាន់ ដើម្បីមកបើករង្វាន់។

Panasonic Cambodia សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រយ៉ាងខ្លាំងក្លា ក្នុងការទិញនិងប្រើប្រាស់ផលិតផលគ្រឿងអេឡិចត្រូនិក Panasonic ដែលមានលក់ និងចែកចាយទូទាំងប្រទេសកម្ពុជា។ យើងប្តេជ្ញា នឹងមានរៀបចំកម្មវិធីប្រូម៉ូសិនឲ្យបានច្រើនជូនអតិថិជន ដើម្បីបង្ហាញពីការដឹងគុណ ដល់អតិថិជនស្មោះត្រង់របស់យើងទូទាំងប្រទេស ដែលបានបន្តគាំទ្រ និងជឿជាក់លើគុណភាពរបស់ម៉ាកPanasonic។

សូមអតិថិជនទាំងអស់ កុំភ្លេចសួររកបណ្ណ័ធានា ដើម្បីទទួលបានអត្ថប្រយោជន៌ជាច្រើនពីPanasonic មានដូចជា សេវាកម្មជួសជុលនិងធានាពេញមូយឆ្នាំ ជៀសវាសការទិញផលិតផលមិនមានការធានាពីក្រុមហ៊ុន។

ព័ត៌មានថ្មីៗទាក់ទងនឹងការផ្តល់ជូនពិសេស នាពេលខាងមុខនេះ នឹងត្រូវបានប្រកាស នៅលើផេកហ្វេសប៊ុកផ្លូវការ Panasonic Cambodia គេហទំព័រ៖ https://www.panasonic.com/kh/