(ភ្នំពេញ)៖ វិទ្យាល័យ AUPP High School ចាប់ផ្តើមទទួលសិស្សានុសិស្សចុះឈ្មោះចូលរៀន សម្រាប់កម្រិតវិទ្យាល័យពីថ្នាក់ទី ៩ ដល់ទី ១២ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ខណៈបវេសនកាលឆ្នាំសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី ២៣ ខែសីហាខាងមុខនេះ។

វិទ្យាល័យ AUPP High School បង្កើតឡើងក្រោមកិច្ចសហការគ្នារវាង សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និង វិទ្យាល័យ Foxcroft Academy នៃសហរដ្ឋអាមេរិក។

វិទ្យាល័យ AUPP High School ជាវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែលមានបង្រៀនកម្មវិធីអន្តរជាតិ STEAM ។ សិស្សានុសិស្សក៏អាចផ្លាស់ប្ដូរការសិក្សាក្នុងរយៈពេល ១ត្រីមាស ១ឆមាស ឬមួយឆ្នាំពេញ នៅវិទ្យាល័យដៃគូរបស់យើងនៅសហរដ្ឋអាមេរិក។

បន្ថែមលើមុខវិជ្ជា STEAM សិស្សានុសិស្សនឹងទទួលបានការបង្ហាត់បង្រៀនជាភាសាអង់គ្លេសនូវមុខវិជ្ជាស្នូលធំៗ ដូចជា ភាសាអង់គ្លេស គណិតវិទ្យា វិទ្យាសាស្ត្រ សិល្បៈ សិក្សាសង្គម។ ក្រៅពីនេះ សិស្សានុសិស្សក៏អាចសិក្សាភាសាសកល (ភាសាទីពីរ) អប់រំកាយ និងកម្មវិធីសិក្សា STEAM។ សិស្សានុសិស្សនៃវិទ្យាល័យយើង ពុំតម្រូវអោយប្រលងមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិឡើយ។

ទីតំាងអគារវិទ្យាល័យ AUPP High School លាតសន្ឋឹងលើផ្ទៃដីជាង ៧.៥ ហិកតានិងបំពាក់ដោយបរិក្ខារសិក្សាសម្បូរបែប និងទំនើបៗ ថ្នាក់រៀនស្តង់ដារអាមេរិកំាង សាលកុំព្យូទ័រ បន្ទប់ពិសោធន៍ បណ្ណាល័យធំទូលាយ និងមជ្ឈមណ្ឌលស្វ័យសិក្សាជាដើម។ វិទ្យាល័យ AUPP High School ក៏បានផ្តល់ជូនសិស្សានុសិស្សនូវទីធ្លាសំរាប់លេងកីឡាជាច្រើនទៀតរួមមាន តារាងបាល់ទាត់ទំហំ FIFA តារាងបាល់បោះ តារាងវាយតេនីស និងក្លឹបហាត់ប្រាណដ៏ទំនើបជាដើម។

ជាមួយនឹងគុណភាពនៃការអប់រំខ្ពស់ និងកម្មវិធីសិក្សាពីសហរដ្ឋអាមេរិក តម្លៃសិក្សារបស់វិទ្យាល័យ AUPP High School គឺត្រឹមតែ ៥.០០០ ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុង១ឆ្នាំ ដែលមានសរុប ២ឆមាស។ តម្លៃសិក្សានេះមិនរួមបញ្ចូលសម្ភារៈសិក្សា និងថ្លៃរដ្ឋបាលផ្សេងៗ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទ៖ 077 584 797 ឬតាមអ៊ីម៉ែល [email protected] ឬគេហទំព័រ https://hs.aupp.edu.kh/ ។ ។ ម៉ោងធ្វើការពី 8:00 AM - 5:00 PM។