(សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធនានា នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។

គោលបំណងសំខាន់នៃសកម្មភាពនេះ គឺដើម្បីត្រួតពិនិត្យ និងផ្តល់យោបល់បច្ចេកទេសមួយចំនួន សម្រួលកិច្ចការងារទាំងនោះឱ្យមានភាពរលូន មានប្រសិទ្ធភាព និងនិរន្តរភាព៕