(រីយ៉ូ)៖ អតីតខ្សែប្រយុទ្ធឆ្នើម Robinho ធ្លាប់ជាកីឡាករម្នាក់ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនៅលីគអង់គ្លេស Premier League 2008 ដែលក្លិប Manchester City ហ៊ានចំណាយ ៣២.៥លានផោន ស្មើនឹង ៤៥លានដុល្លារទិញពីក្លិប AC Milan ដែលជាតម្លៃកំណត់ត្រាមួយយ៉ាងខ្ពស់កាលពីរដូវកាលនោះ ដែលមានការប្រជែងពីក្លិប Chelsea បានចូលរួមដេញថ្លៃ។

Robinho ដែលឈ្នះពាន Copa America 2007 បានបង្ហាញខ្លួនត្រឹម ៤១ប្រកួត និងរកបាន ១៤គ្រាប់ឲ្យ Man City ចាប់ពីរដូវកាល ២០០៨ដល់២០១០ ខណៈដែលនេះជាការវិលទៅកាន់ក្លិប Santos ជាលើកទី៣ សម្រាប់ក្លិបនៅស្រុកកំណើត បន្ទាប់ពីចំណាយពេលលេងជាមួយក្លិបចិន Guangzhou Evergrande ហើយនៅតួកគី មានក្លិប Sivasspor និងក្លិប Istanbul Basaksehir ដែលសរុបលេងក្រៅពីក្លិប Santos បានចំនួន ៣២២ប្រកួត។

ខណៈពេលនេះក្លិប Santos ក៏បានទទួលការត្រលប់មកវិញលើកិច្ចព្រមព្រៀងជាមួយ Robinho ដល់ឆ្នាំ២០២២ ដែលបច្ចុប្បន្នរូបគេមានវ័យ ៣៧ឆ្នាំទៅហើយ នៅពេលដែល Robinho លេងបាន ១០០ប្រកួតគត់ឲ្យជម្រើសជាតិប្រេស៊ីល រកបាន ២៨គ្រាប់ចាប់ពីឆ្នាំ២០០៣ដល់២០១៧ នឹងធ្លាប់លើកពាន LaLiga និង Serie A ជាមួយក្លិបធំនៅតំបន់អឺរ៉ុបដែលជាកីឡាករតំបន់ឡាទីនម្នាក់ឈ្នះ World Soccer Young Player of the Year 2005៕