(ភ្នំពេញ)៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុន LIXIN GROUP និងក្រុមហ៊ុន ASPOR ELECTRONIC CO.,LTD ដឹកនាំដោយលោកឧកញ៉ា លី សាមឺឌី CEO ក្រុមហ៊ុន «ASPOR» បានឧបត្ថម្ភថវិកា និងទឹកថ្នាំបាញ់សម្លាប់មេរោគបែបឆ្លាតវៃ (GERMAGIC) ដល់ក្រសួង ស្ថាប័ន និងសមាគមជាច្រើនដូចភ្លៀងរលឹម។

ថ្មីៗនេះ ក្រុមហ៊ុន LIXIN GROUP និងក្រុមហ៊ុន ASPOR ELECTRONIC CO.,LTD បានឧបត្ថម្ភនូវឧបករណ៍បាញ់ទឹកថ្នាំចំនួន ២គ្រឿង និងទឹកថ្នាំបាញ់សម្លាប់មេរោគបែបឆ្លាតវៃ (GERMAGIC) ចំនួន ៥០កេះ សរុបជាទឹកប្រាក់ ២៦,៣៥០ដុល្លារអាមេរិក ជូនទៅដល់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលនេះគឺជាទឹកចិត្តសប្បុរសធម៌យ៉ាងធំធេង ប្រកបដោយ បេះដូងមនុស្សធម៌ ក្នុងការចូលរួមជាមួយអង្គភាព ដើម្បីប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ-១៩។

ការឧបត្ថម្ភឧបករណ៍ និងសម្ភារៈចាំបាច់ ក្នុងការប្រយុទ្ធប្រឆាំងកូវីដនៅពេលនេះ មិនមែនជាលើកទី១ឡើយ លើការបរិច្ចាគជួយដល់សង្គម របស់ក្រុមហ៊ុនទាំងពីរ គឺ ក្រុមហ៊ុន LIXIN GROUP និងក្រុមហ៊ុន ASPOR ELECTRONIC CO.,LTD ខណៈដែលកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបាននាំយកផលិតផល GERMAGIC ទឹកថ្នាំបាញ់សម្លាប់មេរោគបែបឆ្លាតវៃ ចំនួន ៣,១៥០ដប គិតជាទឹកប្រាក់ជាង ២ម៉ឺនដុល្លារ ជូនក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្ដេចតេជោ (TYDA) ដើម្បីរួមចំណែកជាមួយសមាគម ក្នុងយុទ្ធនាការប្រឆាំជំងឺកូវីដ-១៩ ផងដែរ។

គួរជម្រាបជូនថា GERMAGIC គឺជាថ្នាំបាញ់សម្លាប់មេរោគ វីរុស បាក់តេរី និង មេរោគជាង១០០ប្រភេទផ្សេងៗទៀត ជាពិសេសគឺមេរោគកាចសាហាវ ដែលពិភពលោកកំពុង តែប្រយុទ្ធប្រឆាំង។ ផលិតផលនេះវាមានប្រសិទ្ធភាពយូរអង្វែង និងអត្រាសម្លាប់រហូតដល់៩៩.៩% វាជាផលិតផលការពារ និងសម្លាប់មេរោគបែបឆ្លាតវៃមានប្រសិទ្ធភាពយូររហូតដល់៣០ថ្ងៃ។ លោកអ្នកអាចប្រើប្រាស់ផលិតផល GERMAGIC បានយ៉ាងមានទំនុកចិត្ត ធានានិងការពារសុខភាពសុវត្ថិភាពអ្នក និងក្រុមគ្រួសារអ្នកទាំងអស់គ្នា។

GERMAGIC មាន២៤ប្រទេសជុំវិញពិភពលោក បានប្រើប្រាស់ ផលិតផលរបស់យើងនេះ ចំពោះនៅប្រទេសកម្ពុជាវិញផលិតផល មួយនេះ កំពុងតែទទួលបានការគាំទ្រជាខ្លាំងផងដែរ៕